កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានធ្វើការបង្ហោះសារថា វីវរហេីយ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន អោយពិនិត្យកិច្ចសន្យា របស់ លោក ចាន់ ឬទ្ធី ចាងហ្វាង សារព័ត៌មាន ចក្រវាឡ CKV TV បេីបំពានអាចលុបចោលអាជ្ញាប័ណ្ណ ។
អ្នកសារព័ត៌មាន រូបនេះ បង្ករភាពអនាធិបតេយ្យច្រេីនលេីកច្រេីនសារហេីយ ក្រសួងព័ត៌មានក៏បានហៅមកអប់រំ និងធ្វើកិច្ចសន្យា ចំនួន ២ ដងរួចហេីយដែរ តែបុគ្គលម្នាក់នេះមិនកែខ្លួននៅតែបំពាន ។

លោកក៏បានបន្ថែមទៀតថា បងប្អូនគាំទ្រទេ បេីក្រសួងព័ត៌មាន លុបអាជ្ញាប័ណ្ណចោល ?
ក្រសួងព័ត៌មាន ធ្លាប់ហៅមកអប់រំណែនាំ និង ធ្វើកិច្ចសន្យាចំនួន ២ដងរួចហេីយ តែបុគ្គល ចាន់ ឬទ្ធី ចាងហ្វាងសារព័ត៌មាន ចក្រវាឡ រូបនេះ នៅតែមិនកែទម្លាប់អាក្រក់របស់ខ្លួនហេីយបន្តដេីរបង្ករបញ្ហាស្ទេីរគ្រប់ទីកន្លែង ។

ទង្វើរបស់បុគ្គលនេះ ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ជាពិសេស ប៉ះពាល់ដល់ក្រសួងព័ត៌មាន ដែលជាស្ថាប័នចេញអាជ្ញាប័ណ្ណអោយអង្គភាពសារព័ត៌មាន ។

មហាជនច្រេីនលេីសលប់បានរិះគន់ចំពោះទង្វើរបស់បុគ្គលនេះ និងបានសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន មេត្តាពិចារណាលុបអាជ្ញាប័ណ្ណចោលវិញ ។ ដូច្នេះសូមថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន មេត្តា ពិនិត្យពិចារណាសំណូមពរមហាជនផង ។

ប្រភព៖ Pheng Vannak News