កាលពីពេលថ្មីៗនេះ បងប្អូនជាច្រើន ប្រាកដជាបានមើលវិដេអូ របស់ក្មួយប្រុសម្នាក់ សែនឆ្លាត ស្អាត បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កោតសរសើរ និងមានរិះគន់បែបស្ថាបនា មិនចង់ឲ្យក្មួយប្រុសប្រើពាក្យសំដីបែបនេះដាក់លោកប៉ាទៀត។ នៅក្នុងវិដេអូមួយនោះ មានអ្នកចូលទស្សនា ដល់ទៅជាងមួយលានដងឯណោះ។

ដោយឡែកបន្ទាប់ពីបានឃើញការរិះគន់របស់ក្មួយប្រុសហើយនោះ ស្រាប់តែអ្នកម្តាយរបស់ក្មួយប្រុសបានបង្ហោះសារថា "អរគុណបងប្អូនអ៊ុំពូមីងទាំងអស់ក្នុងការខមិន ទាំងសរសេីរទាំងស្រលាញ់ ទាំងរិះគន់ ក្នុងនាមខ្ញុំជាម្តាយដឹងថាទឹកចិត្តរបស់បងប្អូន រិះគន់គឺចង់អោយគាត់ល្អ ការពិតគាត់មិនមែនជាក្មេងដែលពិបាកប្រដៅនោះទេ គាត់ជាក្មេងដែលល្អណាស់ ចេះគិតដូចមនុស្សចាស់ នៅតូចមែនតែចេះស្រលាញ់អ្នកដ៏ទៃ ចូលចិត្តអាណិតគេ ចូលចិត្តធ្វេីទាន តែខ្ញុំទទួលស្គាល់ថាគាត់រៀងឆេវឆៅបន្តិច ជាពិសេសនៅពេលដែលគាត់ឃ្លាន គាត់អត់ដែលទារញុំាដូចក្មេងដ៏ទៃទេ តែគាត់ច្រេីនតែបញ្ចេញអាម្មណ៍មួរមៅតិចតួច តែនៅពេលដែលយេីងដឹងហេីយ ក៏រៀបចំអោយអីគាត់ញុំាឆ្អែតគាត់ក៏អារម្មណ៍សប្បាយរីករាយធម្មតាវិញ ដោយសារកាលពីរតូចអាយុ1ឆ្នាំគាត់ធ្លាប់ឆក់ខ្សែភ្លេីងតែគាត់ជាមនុស្សមានសំណាងណាស់ដែលមិនស្លា ប់ត្រូវធ្វេីការវះកាត់ពីរដងកាត់ម្រាដៃអស់ពីរម្រាមចឹងបានចិត្តគាត់រៀងឆេវឆៅ តែគាត់អត់ខឹងយូរទេ ខ្ញុំនៅជាមួយគាត់រាល់ថ្ងៃខ្ញុំដឹងថាគាត់ខឹង តែគាត់អត់ចេះគុំគួនទេ តែខ្ញុំជាម្តាយខ្ញុំតែងតែនិយាយល្អៗជាមួយគាត់ ព្រៀនប្រដៅគាត់ ប្រូក្រាមតែរឿងល្អៗចំពោះគាត់ កំរវៃគាត់ណាស់ ដោយសារនឹកឃេីញអាដិតរបស់គាត់ស្ទេីរតែគ្មានជីវិតរស់នៅជាមួយពួកយេីងហេីយខ្ញុំក៏អរគុណដល់បងប្អូនទាំងអស់គ្នាសំរាប់យោបល់នឹងដំបូន្មានល្អៗស្រលាញ់អ្នកទាំងអស់គ្នានឹងមនុស្សរួមលោក️️️️️ហេីយអ្នកថែមល្បោយគឺរូបចុងក្រោយនឹងហេីយ"។




មានវិដេអូ៖
ប្រភព៖ NyNy Rouy Infinity Brand