ស្នាមញញឹមរបស់គាត់ស្អាតណាស់...នៅថ្ងៃនេះលោក គ្រូ ផល្លា បាននាំយកគ្រឿងឧបភោគបរិភោគ ជូនចាស់ៗជរា ពោលពេញទៅដោយស្នាមញញឹម...
-

បើយោងតាមគណនីហ្វេសប៊ុករបស់ មូលនិធិសប្បុរសធម៌នៃ គយក បាននាំយកអំណោយជូនជនទីទាល់ក្រ  លោកយាយលោកតា ដែលកំពុងតែជួបនូវការលំបាកនៅពេលនេះ។

នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "នៅព្រឹកនេះ ខ្ញុំបាទ ផន ផល្លា បានចុះមកដល់ ស្រុកអង្គរជ័យ ខេត្តកំពត ដើម្បីនាំយកនូវគ្រឿងឧបភោគបរិភោគ ជូនចាស់ៗជរា ដែលលោកមាន កំរិតជីវភាពលំបាកខ្លាំង ក្នុងកំឡុងពេលនៃការរាត ត្បាតដោយមេរោគ Covid19 នេះ ។

លោកបានបន្ថែមទៀតថា "ទន្ទឹមនឹងនេះ ខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលបានជួយគាំទ្រមូលនិធិ របស់យើង ហើយ ខ្ញុំក៏សូមអរគុណដល់ក្រុមការងារនៅខេត្តកំពតដែលបានរៀបចំដើម្បីឲ្យយើងអាចចុះជួយដល់លោកតា លោកយាយ ចំគោលដៅផងដែរ ។ដោយក្តីគោរពពីខ្ញុំបាទ ផន ផល្លា #មូលនិធិសប្បុរធម៌នៃគយក"។

ប្រភព៖ មូលនិធិសប្បុរសធម៌នៃ គយក