ជីវិតរបស់មនុស្សម្នាក់ៗ គ្មាននរណាម្នាក់អាចកំណត់បានថា ខ្លួនកើតមករស់ក្នុងគ្រួសារដែលល្អ ឬ ក៏កើតមកក្នុងគ្រួសារដែលលំបាកនោះទេ ព្រោះថាកន្លែងកើតយើងមិនអាចជ្រើសរើសបាន ម្យ៉ាងទៀត អ្វីដែលយើងគួរតែធ្វើគឺធ្វើជាមនុស្សល្អ ស្មោះត្រង់ ចេះស្រលាញ់គ្រួសារ និងអ្នកនៅជុំវិញខ្លួន ។ អ្វីដែលកាន់តែពិសេសនោះគឺ ត្រូវចេះមើលថែទំនុកបំរុង អ្នកមានគុណ ឲ្យបានល្អ មើលថែទាំគាត់ ឲ្យដូចជាគាត់មើលថែយើង ។

តែជីវិតរបស់លោកយាយកំសត់ម្នាក់ គាត់ខំប្រឹង ទួលនំលក់តាមផ្លូវ ទាំងកណ្តាលថ្ងៃ កណ្តាលភ្លៀង ក៏គាត់មិនរអ៊ូអ្វីមួយម៉ាត់ ព្រោះតែគាត់ឆ្អែតចិត្តនិងកូនស្រី ដែលមិនយកចិត្តទុកដាក់ដល់គាត់ មិនដែលមើលថែ មិនដែលស្រលាញ់គាត់ ព្រោះថាបើស្រលាញ់គាត់ ក្នុងនាមគាត់ជាកូនស្រី ត្រូវតែមើលថែគាត់ ផ្តល់ការស្រលាញ់ និងផ្គត់ផ្គងម្ហូបអាហារដល់គាត់ ត្រឹមតែបាយបីពេល ប្រហែលជាមិនធ្វើឲ្យពិបាកនោះទេ ហើយម្យ៉ាងទៀត ក៏មិនគួរបណ្តោយឲ្យគាត់ដើរលក់នំដែរ ព្រោះថា គាត់ចាស់ណាស់ទៅហើយ ចុះបើគាត់ខ្យល់ ឬ ក៏មានរឿងអ្វីកើតឡើង តើឲ្យគាត់ធ្វើយ៉ាងណា?

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ស្រេន វុធថា តារាសម្តែងដ៏មានប្រជាប្រិយមួយរូប បានបង្ហោះពីជីវិតរបស់លោកយាយ ថា "នេះហេីយទឹកចិត្ដម៉ែ ទូនំលក់រាល់ថ្ងៃព្រោះចង់បានលុយដោះស្រាយក្រពះ និងយកទៅធ្វេីបុណ្យនៅវត្ដ ហេីយនិយាយទាំងអួលដេីមកថា សូម្បីរតែទឹកសុទ្ធក៏មិនហ៊ានទិញផឹកផង នេះហេីយទឹកកចិត្ដអ្នកម៉ែ ម៉ែមួយ ចិញ្ចឹមកូន១០នាក់រស់ តែកូន១០នាក់ចិញ្ចឹមម៉ែមួយមិនរស់ សូមបងប្អូនជួយដល់លោកយាយផង គាត់រស់នៅ ភូមិ ទន្លេបាទី ស្រុកបាទី ខេត្ដតសកែវ 081606868"។
មានវិដេអូ៖
ប្រភព៖ ស្រេន វុធថា