នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក តាន់ គឹមសួរ សូមពឹងបងប្អូនជួយចែករំលែក រូបភាព និងសារដែលលោកបានសរសេរជូនដល់អាជ្ញាធរ ឲ្យលោកបានជ្រាបផង បន្ទាប់ពីលោកបានឃើញជនបរទេសប្រុសស្រីពីរនាក់ នៅលើនៅលើភ្នំឱរ៉ាល់ ដំណាក់ទី១អស់រយៈពេលជាង១ខែហើយ មិនព្រមទៅណាសោះ ដូចនេះមានតែសូមអាជ្ញាធរមេត្តាជួយមកសួរនាំពីបញ្ហារបស់ពួកគាត់ផង។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកតាន់ គឹមសួរ បានរៀបរាប់យ៉ាងដូច្នេះថា "មិនដឹងជាជនជាតិបរទេសពីរនាក់នេះមានគោលបំណងអ្វីទេ មិនដឹងជាអាក្រក់ឬល្អ បានជាមកស្នាក់នៅលើភ្នំឱរ៉ាល់ ដំណាក់ទី១អស់រយៈពេលជាង១ខែហើយដោយមិនមានការរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានទាល់តែសោះ? ហើយពេលពួកយើងសួរនាំក៏មិនស្តីរក។ អ្វីដែលជាការព្រួយបារម្ភនោះគឺ បើសិនជាពួកគាត់ជួបបញ្ហាដោយប្រការណាមួយ តើអ្នកណាជាអ្នកទទួលខុសត្រូវ? ហើយបើពួកគាត់មានបំណងមិនល្អ តើនឹងអាចមានបញ្ហាដល់ប្រជាជននៅតំបន់នោះដែរឬទេ? ខ្ញុំមិនដឹងជាត្រូវផ្តល់ដំណឹងនេះជូនទៅអ្នកណាទេ មានតែតាមរយៈបងប្អូនអ្នកលេងតាមបណ្តាញហ្វេសប៊ុកនេះហើយ សូមចូលរួមដោយចែកចាយបន្តនូវព័ត៍មាននេះផង???"។




ប្រភព៖ Tan Kimsour