ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសថា កម្ពុជា នៅតែបន្តមិនរកឃើញអ្នកឆ្លង កូវីដ ១៩ ថ្មីទេ នៅព្រឹកនេះ
-

ភ្នំពេញ៖ ​ នៅព្រឹកថ្ងៃទី២៧ ខែ មេសា ឆ្នាំ ២០២០   នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានចេញសេចក្តីប្រកាសមួយនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងយ៉ាងដូច្នេះថា « រហូតដល់ម៉ោង​ ៩:៣០នាទីព្រឹក ថ្ងៃទី​ ២៧ មេសា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និង មានករណីជាសះស្បេីយថ្មីចំនួន២នាក់ទៀត ជាសរុបជាសះស្បេីយកេីនដល់​ ១១៩នាក់ ស្លា ប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ៣នាក់​ ។ 

ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

យេីងបានធ្វេីតេស្តចំនួន​ 11576 ស្មេីនឹង​ 723​ ក្នុង១លាននាក់

ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

http://covid19-map.cdcmoh.gov.kh

អរគុណ​ inSTEDD