លោកអាចារ្យធំ នគររាជ សរសើរដេនី ក្វាន់ ពូកែសម្តែង យកថវិការផ្ទាល់ខ្លួន ធ្វើជាទុនដើម្បីសម្ដែងម្ដងៗ តើមានលោកអ្នកណាខ្លះចង់សម្ដែង ឬចង់យកមុខដូចនាងដែរទេ?
-

បងប្អូនជាច្រើនប្រាកដជាបានស្គាល់លោក អាចារ្យធំ នគររាជ គ្រប់ៗគ្នាហើយ ដែលថ្ងៃនេះលោកបានលើកយករូបភាពរបស់តារាសម្តែង ដេនី ក្វាន់ ជាមួយលោកយាយ លោកពូ អ្នកមីងចាស់ៗ ដោយកញ្ញា បានឧបត្ថម្ភថវិការផ្ទាល់ខ្លួន ដើម្បីជួយដល់ពួកគាត់ ដែលកំពុងតែជួបទុក្ខលំបាក ដែលមានមតិមួយចំនួនលើកឡើងថា ពូកែសម្តែង។ ចង់ដឹងថា មានបងប្អូនណាខ្លះចង់សម្តែងដូចជាកញ្ញាទេ? ឬបានតែពាក្យរិះគន់តាមបណ្តាញសង្គមហ្វេសប៊ុក ដោយមិនបានចំណាយសូម្បីតែមួយកាក់មួយសែន ដើម្បីជួយដល់ពួកគាត់នោះ ។ 

លោកអាចារ្យធំ នគររាជ បានរៀបរាប់ថា "“នាងពូកែសម្ដែង! ដេនីក្វាន់!” (ជាពាក្យហែហូរដែលចេញពីមាត់អ្នកបានតែអង្គុយទស្សនាខ្លះ)

?នាងបានយកថវិការផ្ទាល់ខ្លួនរបស់នាង មកធ្វើជាទុនដើម្បីសម្ដែងម្ដងៗ! តើមានលោកអ្នកណាខ្លះចង់សម្ដែង ឬចង់យកមុខដូចនាងដែរទេ?

?បើមានចិត្តជាបុណ្យហើយ សូមបង្ហាញផង! កុំលាក់! ក្រែងទង្វើល្អទាំងនេះញាំងឱ្យមានអ្នកចូលរួមធ្វើល្អច្រើនថែមទៀត ជួយដល់អ្នកក្រខ្សត់ និងសង្គមជាតិ។

#កិច្ចគួរសរសើរបែរនិន្ទា #កិច្ចមានសទ្ធាបែររិះគន់

(ដើម្បីស្ថាបនា!!! អ្នកគួររិះគន់ត្រង់ភាពអវិជ្ជមាន ហើយលើកសរសើរតម្លៃនៃគុណសម្បត្តិ ទើបការរិះគន់ទាំងនោះ នាំមកនូវលទ្ធផលវិជ្ជមាន និងមិត្តភាព)។ 

ប្រភព៖ អាចារ្យធំ នគររាជ