ព្រៃវែង៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១២ និង៤៥នាទី បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ចាប់រំ លោ ភ សេព ស ន្ធ វៈ លើស្រ្តីម្នាក់ ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុចភូមិប្រហ៊ារ ក្នុងឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។

បុរសដាច់ដាបរូបនោះមានឈ្មោះថា ខុន រិត ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិបឹង ឃុំច្រេស ស្រុកមេសាង មុខរបរ អ្នកបើកបររថយន្តដឹកអ្នកដំណើរពីភ្នំពេញ-មេសាង។ ចំណែកស្រ្តីរងគ្រោះមានឈ្មោះថា ឆ ខ ភេទស្រី អាយុ៣៣ឆ្នាំ រសនៅភូមិតាទ្រូ ឃុំម្រាម ស្រុរមាសហែក ខេត្តស្វាយរៀង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះបានជិះរថយន្តឈ្នួល ដើម្បីទៅស្រុក ដោយជិះរថយន្តជនសង្ស័យខាងលើបាន ខណពេលដែលកំពុងតែជិះនោះ មានមនុស្សជាច្រើននាក់ បានជិះរថយន្តនោះផងដែរ។ បន្ទាប់ពីទៅដល់ស្រុកហើយ អ្នកជិះរថយន្ត ក៏បានចុះជាបន្តបន្ទាប់។ បន្ទាប់ពីគេចុះអស់ហើយនោះ នៅវេលាម៉ោង៩ និង៣០នាទី យប់កើតហេតុ ស្រាប់តែជនបង្ករូបនោះ បានធ្វើសកម្មភាពចាប់បង្ខំរូបនាង រហូតបានសម្រេច នៅលើរថយន្ត។

លុះដល់ព្រឹកស្អែកឡើង ស្រ្តីរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងតែម្តង។ បច្ចុប្បន្នជនសង្ស័យរួមនឹងរថយន្ដត្រូវបានសមត្ថកិច្ចនាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកមេសាងដើម្បីធ្បើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតីវិធី៕
