ម្ចាស់ហាងពេជ្រ ទ្រី ដាណា សួរថា ហេតុអីយើងត្រូវមានគោលដៅ និងក្ដីស្រម៉ៃ?
-

ម្ចាស់ហាងពេជ្រ ទ្រី ដាណា បានបង្ហោះសារថា ហេតុអីយើងត្រូវមានគោលដៅ និងក្ដីស្រមៃ? ?

ពេលវេលា២៤ម៉ោងដូចគ្នា កុំឱ្យវាកន្លងហួស ត្រូវយកខ្លះមកគិតថាគួរធ្វើអីនៅថ្ងៃបន្ទាប់ ខែបន្ទាប់ ឆ្នាំបន្ទាប់ ហើយ ៣ឆ្នាំទៀតចង់បានអី ៥ឆ្នាំទៀតចង់បានអី ១០ឆ្នាំទៀតយើងចង់បានអី? ????

ខ្ញុំប្រាប់បងប្អូនទាំងអស់គ្នា បើធ្វើអីមួយគ្មានគោលដៅ គ្មានក្ដីស្រមៃទេ គឺមិនរីកចម្រើនទេ មិនថាការងារ មិនថាការរកស៊ី ដូចគ្នាទាំងអស់។ គ្មានគោលដៅ ប្រៀបដូចយើងកំពុងរស់មួយថ្ងៃ ដើម្បីមួយថ្ងៃ ជីវិតគ្មានន័យទេ ហើយយើងក៏មិនដឹងថា ចុងក្រោយត្រូវធ្វើអ្វីបន្ត ឬគ្រាន់តែងើបឡើង ជិះទៅកន្លែងធ្វើការ ឬបើកកន្លែងរកស៊ី ល្ងាចឡើងជិះមកផ្ទះ ឬបិទកន្លែងវិញប៉ុណ្ណឹង។

ខ្ញុំដឹងថាអ្នកខ្លះ គាត់ក្រលំបាក គាត់បានត្រឹមគិតថា ស្អែកបានអីហូប ស្អែកបានអង្ករមកពីណា ចឹងហើយបានខ្ញុំព្យាយាមជួយពួកគាត់។ តែអ្នកខ្លះ គាត់មានទូរសព្ទល្អប្រើ មានពេលវេលាលេង facebook គាត់ប្រាកដជាមានពេលគិត ថាអាចធ្វើអ្វីបាន។

មនុស្សយើង ត្រូវមានក្ដីស្រមៃរៀងខ្លួន តែត្រូវប្រឹងប្រែងដោយសុច្ចរិត គុណធម៍ កុំលោភលន់ កុំចង់បានហួសប្រមាណ ដោយជិះជាន់គេ។ ពេលយើង សម្រេចក្ដីស្រមៃមួយៗ នោះហើយជាជោគជ័យ ហើយយើងនឹងពេញចិត្តចំពោះផ្លូវដែលយើងកំពុងដើរនេះ ???"។

ប្រភព៖  ទ្រី ដាណា