រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រាប់ក្រសួងអប់រំអោយដាក់សំណើរទៅប្រមុខរាជរដ្ឋាភិបាលដើម្បីបើក សាលាឡើងវិញ
ភ្នំពេញ ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងក្នុងសន្និសីទសារព័ត៍មាននៅព្រឹកនេះថា នៅក្នុងកិច្ចប្រជុំអន្តរក្រសួងកាលពីពេលកន្លងទៅ ឯកឧត្តម បានលើកឡើងថា ពាក់ព័ន្ធនឹងការបើកសាលា ឯកឧត្តម បានជម្រាបទៅរដ្ឋមន្ត្រីក្រសួងអប់រំ ដើម្បីអោយដាក់សំណើរទៅប្រមុខរាជរដ្ឋាភិបាលដេីម្បីសុំការបេីកសាលារៀន ឡេីងវិញ។ ទោះបីយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់ទេថា តើដំណើរការនៃការស្នើរសុំដល់ណាហើយនោះទេ៕




ប្រភព៖ PNN News
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។