សម្តេចតេជោ ហ៊ុន សែន អន្តរាគមន៍ផ្ទាល់ ករណីលោក ​ថូម​ ជនជាតិ​ អាមេរិកាំង ដែលបាន ចាញ់បោក អ្នកលក់ដីលក់ដីឡូតិ៍ អស់ដី អដ់ផ្ទះនៅខេត្តកំពត
-

ខ្លឹមសារទាំងស្រុងដែលបានដកស្រង់ចេញពីគណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា Duong Dara ដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ អរគុណសន្តិភាព អរគុណសម្តេចតេជោ អរគុណបងប្អូនទាំងអស់គ្នា ករណីលោក ថម (O’BRIEN GEORGE ALLEN) នៅកំពត នៅពេលដែលខ្ញុំបានស្តាប់សាច់រឿងគាត់អស់ហើយ ខ្ញុំក៏បានជម្រាបជូនទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលពេលនេះកំពុងស្ថិតនៅក្នុងអន្តរាគមន៍ផ្ទាល់ពីសម្តេចប្រមុខដឹកនាំ។

សម្តេចតេជោ ហ៊ុន សែន លោកតែងតែមានក្តីសណ្តោស និងព្រហ្មវិហារធម៍ធំធេងបំផុតទាំងចំពោះពលរដ្ឋខ្មែរ ក៏ដូចជាពលរដ្ឋបទេសដែលមកលេងស្រុកយើង ឬក៏មករស់នៅប្រកបការងារតូចធំនៅក្នុងប្រទេសយើង។ កម្ពុជាក្រតូចមែន តែបេះដូងកម្ពុជាពោរពេញដោយក្តីស្រឡាញ់មហាធំធេងបំផុត។ មានសម្តេចដឹកនាំប្រទេស គឺកម្ពុជានិងជនបរទេសមានភាពកក់ក្តៅគ្រប់ៗគ្នា។

សូមអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមជួយជាទឹកចិត្ត និងផ្តល់ក្តីបារម្ភចំពោះលោកថម ។ យើងទុកភារកិច្ចនេះជូនប្រមុខដឹកនាំដើម្បីដោះស្រាយជូនគាត់។ ហើយក៏សូមជូនពរលោកថម និងបងប្អូនទាំងអស់រស់នៅប្រកបការងារបានសុខសប្បាយនៅក្នុងប្រទេសកម្ពុជា។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែង ដោយគ្មានការរើសអើង!

ប្រភព៖ Duong Dara