ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ ក្រសួងព័ត៌មាន​ បានសម្រេចលុប​ អាជ្ញាប័ណ្ណ​ គេហទំព័រ​ ឈ្មោះ​ ចក្រវាឡ​ ធីវីអនឡាញ (មានវិដេអូ)
-

ភ្នំពេញ៖ ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ ក្រសួងព័ត៌មាន​ នៅថ្ងៃទី​ ២៧​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ នេះ​ បានសម្រេចលុប​ អាជ្ញាប័ណ្ណ​ គេហទំព័រ​ ឈ្មោះ​ ចក្រវាឡ​ ធីវីអនឡាញ​ ដែល​មានឈ្មោះ​ ចាន់​ ឬទ្ធី​ ជា​ចាងហ្វាង​ ដោយសារតែ​ ម្ចាស់​អាជ្ញាប័ណ្ណ​ធ្វេី​សកម្មភាព​យកព័ត៌មាន​ និង​ ផ្សព្វផ្សាយ​ព័ត៌មាន​រំលោ ភ​យ៉ាង​ធ្ងន់ធ្ងរ​ ខាងផ្នែក​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​ នាំអោយប៉ះពាល់ដល់​សណ្ដាប់ធ្នាប់​សារធារណៈ​ និង​ បានបំពានលេីកិច្ចសន្យាជាមួយ​ក្រសួងព័ត៌មាន​ ។

សូមរំលឹកផងដែរថា នៅកាលពីប៉ុន្មាន​ថ្ងៃ​មុន​​នេះ​ លោក ចាន់ ឫទ្ធី ចាងហ្វាងសារព័ត៌មាន ចក្រវាឡ CKV TV​ បាន​ធ្វើ​ការ​ឡាយជា​វីដេអូ​នៅ​ចំនុច​ផ្ទះ​ហាង​លក់​កាហ្វេ​មួយ​កន្លែង​ តាមបណ្តាញ​ផ្លូវលេខ១៩ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​

ដែលធ្វើ​ឲ្យ​មហាជន​ជាច្រើន​បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត​ និង​រិះគន់​ជាខ្លាំង​ ដែលចេញផ្សាយព័ត៌មានមួយចំនួនមានកាយវិការ​ និងពាក្យ​ពេចន៍​មិនសមរម្យមើលទៅខ្វះនូវក្រមសីលធម៌​ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន។​ គូស​បញ្ជាក់​ថា​ អ្នក​សារព័ត៌មាន​រូបនេះ​បង្ក ភាពអនាធិបតេយ្យ ច្រេីនលេីកច្រេីនសារហេីយ​ក្រសួង​ព័ត៌មាន​ក៏បានហៅ​មកអប់រំ​ និងធ្វើ​កិច្ចសន្យា​ ចំនួន​ ២​ ដងរួច​ហេីយដែរ​តែបុគ្គលម្នាក់នេះ​មិនកែខ្លួននៅ​តែបំពាន​»៕