ដំណើរជីវិត របស់មនុស្សយើងម្នាក់ៗ មិនដូចគ្នា មានអ្នកខ្លះ រស់នៅបែបស្រណុកសុខស្រួល តែជីវិតអ្នកខ្លះទៀត រស់នៅក្នុងជីវិតមួយដែលក្រលំបាក ព្រោះថាយើងម្នាក់ៗគ្នានរណាម្នាក់ អាចជ្រើសរើសកន្លែងកើតបានឡើយ ។

ដោយឡែកបើយើងងាកមកមើលពីជីវិតរបស់លោកយាយបីនាក់ ដែលគាត់រស់នៅយ៉ាងលំបាកវេទនា បងប្អូន ។ ព្រោះតែវ័យកាន់តែចាស់ជរាណាស់ទៅហើយ មិនអាចធ្វើអ្វីបាន ចង់ទៅណាក៏ពិបាក គ្មានស្បៀងអាហារ សម្រាប់ពិសារនោះទេ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nourn Sobourn បានបង្ហោះថា "#សូមជួយម្ដាយផងកូន ម្ដាយជាស្ដ្រីមេម៉ាយទាំងបីនាក់បងប្អូន រកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក អីលូវនេះបងបន្ទាបមានជំងឺស្លា ប់មួយចំហៀងខ្លួនទៀត មិនដឹងអ្នកណាចិញ្ចឹមអ្នកណានោះទេ ។ហុឺម..ពេលនេះម្ដាយយំហើយ តើបងៗអាចជួយម្ដាយទាំងបីនាក់នេះបានទេ? ត្រឹមគ្រឿងបរិភោគនោះ ម្ដាយគេម្ដាយយើងសូមបងៗជួយពួកគាត់ផង ។
#លោកយាយឈ្មោះ ចិនហេវ អាយុ75ឆ្នាំ
#លោកយាយឈ្មោះ ចិនហម អាយុ80ឆ្នាំ
#លោកយាយឈ្មោះ ចិនហួន អាយុ83ឆ្នាំ រស់នៅភូមិក្រាំងស្ការ ឃុំក្រាំងស្ការ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង..!! ឬបងប្អូនអាចចូលរួមជាមួយខ្ញុំបាទតាមរយះលេខ:096 5056900"។

ប្រភព៖ Nourn Sobourn