គ្រាន់​តែ​ទៅ​ដល់ ភ្ញាក់​ផ្អើល​ភ្លាម​ហ្មង​បង​ប្អូន ឃើញ​គាត់​ជិះ​កង់ ទាំង​ពិកា​ដៃ​សង​ខាង ពិកា​មែន​តែ​មិន​សុំ​ទាន​ទេ សុខ​ចិត្ត live ហាល​ក្ដៅ បែក​ញើស​ជោគ​ខ្លួន (មានវិដេអូ)
-

ដកស្រង់ទាំងស្រុងពីគណនីហ្វេសប៊ុកផេក របស់អ្នកស្រី ទ្រី ដាណា ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ គ្រាន់​តែ​ទៅ​ដល់ ភ្ញាក់​ផ្អើល​ភ្លាម​ហ្មង​បង​ប្អូន ឃើញ​គាត់​ជិះ​កង់ ទាំង​ពិកា​ដៃ​សង​ខាង ??? ពិត​ជា​គួរ​ឱ្យ​សរសើរ​ណាស់។ ពិកា​មែន​តែ​មិន​សុំ​ទាន​ទេ សុខ​ចិត្ត live ហាល​ក្ដៅ បែក​ញើស​ជោគ​ខ្លួន ចិញ្ចឹម​តា​អាយុ ៨៩​ឆ្នាំ ហើយ​នៅ​មាន​អ៊ំ​ម្នាក់​ថ្លង់​ទៀត។ មនុស្ស​ត​ស៊ូ​បែប​នេះ ខ្ញុំ​ចូល​ចិត្ត ខ្ញុំ​ស្រលាញ់​ណាស់។ ??

ថ្ងៃ​នេះ បាន​ជួប​ផ្ទាល់ កាន់​តែ​ចូល​ចិត្ត​គាត់ មាន​ឆន្ទៈ មាន​គោល​ដៅ មិន​តូច​ចិត្ត​នឹង​ឆាក​ជីវិត​ខ្លួន​ឯង​ទេ ញញឹម​ជាប់​ជា​និច្ច។ គាត់​ពិកា​ដៃ តាំង​ពី​ឆ្នាំ​២០១៦ ដោយ​សារ​ធ្វើ​ការ​សំណង់ ត្រូវ​ឆក់​ភ្លើង​ធ្លាក់​ពី​ជាន់​ទី៤ មក។ ម្ដាយ​ស្លាប់​ចោល តាំង​ពី​អាយុ ៧​ខែ។

រឹត​តែ​សប្បាយ​ចិត្ត ឃើញ​ក្មេងៗ​ចេះ​ជួយ​គាត់ បញ្ចុក​បាយ​ទឹក ហើយ​ឆ្លៀត​ពេល​មក​ជួយ live លក់​ផលិត​ផល​ទៀត។ ការ​តស៊ូ​របស់​ប្អូនៗ ពិត​ជា​ធ្វើ​ឱ្យ​អនាគត​ភ្លឺ​ស្វាង​មិន​ខាន ព្រោះ​ប្អូនៗ​ចេះ​តាំង​ពី​នៅ​ក្មេង ហើយ​មាន​ចិត្ត​ស្រលាញ់​គ្នា​ចាក់​គ្រឹះ​ជាប់​ទៅ​ហើយ។

ចឹង​ហើយ បាន​ខ្ញុំ​ចេះ​តែ​ចង់​ឃើញ​ផ្ទាល់ ពិត​ជា​រំភើប​ចិត្ត​ណាស់ ជីវិត​កើត​មក​ក្រ មាន​តែ​តស៊ូ​បែប​នេះ វា​មិន​ខុស​ពី​ការ​ចាប់​ផ្ដើម​របស់​ខ្ញុំ​កាល​ជាង​១០​ឆ្នាំ​មុន​ទេ។ អ្វី​ដែល​បង​អាច​ធ្វើ​បាន បង​ធ្វើ​ហើយ បង​ជួយ​ហើយ សង្ឃឹម​ថ្ងៃ​ក្រោយ​ប្អូន​នឹង​ប្រឹង​តស៊ូ​ដើម្បី​អនាគត។???៕  សូមទស្សនាវិដេអូខាងក្រោម៖