នៅរសៀលនេះ គ្រូ ផល្លា ចុះចែកអង្ករជូនលោកយាយ លោកតា ចំនួន២០គ្រួសារ នៅខេត្ត...
នៅមុននេះបន្តិចនៅក្នុងគណនីហ្វេសប៊ុករបស់លោកគ្រូ ផល្លា ដែលបងប្អូនបានស្គាល់ ហើយនាពេលកន្លងមក លោកគ្រូគឺតែងតែបានជួយដល់លោកពូ អ្នកមីង នៅគំនរសំរាម ហើយនៅថ្ងៃនេះ លោកគ្រូក៏បាននាំយកអង្ករទៅចែកជូន ដល់លោកយាយលោកតា ចំនួន២០គ្រួសារ។

នៅក្នុងគណនីហ្វេសប៊ុករបស់ឯកឧត្តមពេជ្រ ស្រស់ បានបង្ហោះសារថា "នៅរសៀលនេះផងដែរ ដោយ លោក ផន ផល្លា អនុរបស់ខ្ញុំ និង ជាប្រធានមូលនិធិសប្បុរសធម៌នៃ គណបក្សយុវជនកម្ពុជា តំណាងឲ្យខ្ញុំចុះចែកអង្ករជូនលោកយាយ លោកតាចាស់ៗក្រីក្រ២០គ្រួសារមកពីស្រុកដងទង់និងស្រុកឈូក ខេត្តកំពត ដោយក្នុងមួយគ្រសារ ទទួលបានអង្ករ ២៥ គីឡូក្រាម ២៧/០៤/២០២០"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ពេជ្រ ស្រស់ ក៏ដូចជាលោកគ្រូ ផល្លា ដែលតែងតែយកចិត្តទុកចំពោះបងប្អូនប្រជាពលរដ្ឋ ខណៈពេលដែលពួកគាត់កំពុងតែត្រូវការជំនួយជាខ្លាំងនោះ៕


ប្រភព៖ Pich Sros - ពេជ្រ ស្រស់
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។