កម្ពុជា និងល្អវិញឆាប់ៗ ! ជួយទប់ស្កាត់បន្ថែមបងប្អូន ព្រឹកនេះកម្ពុជាយេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ និងសល់តែអ្នកជំងឺចំនួន....ទេ
-

ភ្នំពេញ ៖ គណនីហ្វេសប៊ុកផេកផ្លូវការរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសនៅព្រឹកនេះថា ៖ រហូតដល់ម៉ោង​ ៨:៣០នាទីព្រឹក ថ្ងៃទី​ ២៨ មេសា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និង មិនមានករណីជាសះស្បេីយថ្មីទេ ដូច្នេះការជាសះស្បេីយមានចំនួន១១៩នាក់ដដែល ស្លា ប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ៣នាក់​ដដែល​ ។

ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

យេីងបានធ្វេីតេស្តចំនួន​ 11721

ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

http://covid19-map.cdcmoh.gov.kh

អរគុណ​ inSTEDD