អាណិតណាស់ ប៉ាម៉ាក់គាត់យំរហូត...ប្អូនប្រុសម្នាក់បានហៅ Pass app ជិះឡើងភ្នំបូកគោ តាំងព្រឹក រហូតដល់យប់ក៏មិនឃើញត្រឡប់មកវិញ ដោយក្តីព្រួយបារម្ភប៉ាម៉ាក់បានប្រកាសស្វែងរកកូនប្រុស ដែលគាត់កំពុងតែមានជំងឺ...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមមួយដែលមានឈ្មោះថា Siv Panha បានបង្ហោះសារសូមអំពាវនាវដល់បងប្អូន មេត្តាជួយចែករំលែក បន្ត ដើម្បីឲ្យម្ចាស់កង់បី បានដឹង នឹងបានទទួលដំណឹងនេះ។ នៅក្នុងគណនីហ្វេសប៊ុកបានឲ្យដឹងថា បងប្រុស ដែលឡើងជិះតុកតុកនោះ គាត់មានជំងឺជាប់ខ្លួនផងដែរ។

ដោយឡែកម្ចាស់គណនីហ្វេសប៊ុកខាងលើ បានរៀបរាប់យ៉ាងលំអិតថា " សូមជួយshare រក បងតុកតុក ខេត្តកំពត ដែលបានដឹកបងប្រុសខ្ញុំដែលមានជំងឺបាក់ទឹកចិត្ត ឡើងបូកគោ នាពេលព្រឹក ចន្លោញវេលាម៉ោង 9 ទៅ 10ព្រឹក នៅថ្ងៃ២៧ ខែ មេសា 2020 ( មិនមានបញ្ហាអ្វីចំពោះបងតុកតុកទេ ) ដើម្បី សួរបងពីកន្លែងគោលដៅដែលបងដាក់គាត់ចុះ ព្រោះ អីលូវខ្ញុំរួមទាំងគ្រួសារកំពុងស្វែងរក តែបូកគោធំណាស់អត់ដឹងកន្លែងណា។ បើមានដំណឹងអាច ទាក់ទង លេខ 015717161 / 087 976 888 / 017366665 អរគុណ"។ ជាក់ស្តែងក៏មានឈ្មោះមួយដែលមានឈ្មោះថា Rida Chhieng Furniture​ បានបង្ហោះសារថា សូមបងប្អូនជួយ share រកផង នាងខ្ញុំ និងក្រុមគ្រួសារ មានទុក្ខ ជាខ្លាំង បានបាត់ប្អូនប្រុសជីដូន១ នៅលេីភ្នំបូគោ ជិះតុតុ បានcall មកបងប្អូនថាអស់ កំលាំងខ្លាំងណាស់ ក៏បាត់ដំណឹងសូន្យ រកអត់ឃេីញតាំងពីព្រឹក មកដល់ស្មេីនេះ រកអត់ឃេីញទេ បេីបងប្អូន ឃេីញក្មេងប្រុស មានភិនភាគ ដូចក្នុងរូបនេះ រឺពូតុតុ បានឃេីញ ជួយផ្តល់ដំណឺងផង ប៉ាម៉ាក់គាត់យំរហូតហេីយ សង្វេកណាស់ ទំនាក់ទំនង 085 888816 /071 8888816"

ការបាត់ខ្លួននេះ ពិតជាធ្វើឲ្យក្រុមគ្រួសាររបស់គាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ប្រសិនបើបងប្អូនបានឃើញរូបប្អូនប្រុសនៅក្នុងរូបនេះ សូមជួយទាក់ទងទៅកាន់លេខខាងលើផង៕

ប្រភព៖ Siv Panha