ជួយស៊ែរឲ្យកូន ចៅលោកយាយបានដឹងផង...លោកយាយអាយុ៨០ឆ្នាំម្នាក់ បានវង្វេងផ្លូវ បើបងប្អូនបានស្គាល់លោកយាយ សូមមកទទួលលោកយាយផង ពេលនេះគាត់នៅ...
នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយ បានបង្ហោះរូបភាពលោកយាយចំណាស់ម្នាក់ អាយុ៨០ឆ្នាំ ដែលរូបគាត់បានវង្វេងផ្លូវ មកពីខេត្តតាកែវ។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ទេព ស្រី មំុ គាត់បានបង្ហោះសារឲ្យដឹងថា "លោកយាយគាត់មានអាយុ៨០ឆ្នាំគាត់បានវង្វេងផ្លូវមកពីខេត្តតាកែវ ប្រសិនមានបងប្អូនណាស្គាល់ សូមមកទទួលលោកយាយនៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ"។

អាស្រ័យហេតុនេះ បើសិនបងប្អូន កូនក្មួយរបស់លោកយាយ បានឃើញ ឬ បានទទួលដំណឹងរបស់លោកយាយហើយនោះ សូមមកទទួលលោកយាយ នៅសង្កាត់បឹងទំពន់ទី១ ផង៕
ប្រភព៖ ទេព ស្រី មំុ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។