គិតខ្លីម្លេះ! យុវជនម្នាក់ទៀតហើយ Depression ចង កស ម្លាប់ខ្លួន
សីហា
-

ខេត្តសៀមរាប៖ យុវជនម្នាក់ត្រូវបានគេប្រទះឃើញ ចង ក សម្លា ប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២២និង៤០នាទីថ្ងៃទី២៧ខែមសាឆ្នាំ២០២០នៅចំណុចរោងយាមអាជ្ញាធរអប្សរាព្រៃឧទ្យានអង្គរ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះបានធ្វើអ ត្តឃា ត( ចង ក)និងខ្យែអង្រឹង បណ្តាលអោយស្លា ប់។ 

បើតាមរបាយការណ៍បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ចន្ទ័ មករា ភេទប្រុសអាយុ២៣ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ យោងតាមកាពិនិត្យសាកសពរបស់មន្រ្តីជំនាញរបស់សមត្ថកិច្ចជនរងគ្រោះពិតជាស្លាប់ដោយសារច ង ក ពិតប្រាកដមែន មិនមានពាក់ពន្ទ័និងបទល្មើសផ្សេងឡើយ។  តាមចម្លើយរបស់មិត្តភក្ភិបានឲ្យដឹង ថា យុវជនរូបនេះ ដាច់ចិត្តចង ក សម្លាប់ខ្លួន ព្រោះតែ Depression ក្រោយពិនិតរួចសមត្ថកិច្ចបានប្រគល់សាសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕