អតីតតារាចម្រៀងកញ្ញា ពៅ បញ្ញាពេជ្រ ដែលពុកម៉ែបងប្អូនបានស្គាល់ ថាជានារីម្នាក់ មានទឹកដមសំលេងពិរោះ ព្រោះតែទេពកោសល្យ និងទឹកសំលេងរបស់កញ្ញា ។ តារាស្រីម្នាក់នេះ បច្ចុប្បន្នគាត់រស់នៅឯក្រៅប្រទេស ហើយកញ្ញាក៏ក្លាយខ្លួនជាអ្នកលក់អនឡាយដ៏ល្បីឈ្មោះម្នាក់ផងដែរនាពេលបច្ចុប្បន្ន។

បញ្ញាពេជ្រ ត្រូវបានអ្នកគាំទ្រ គោរពស្រលាញ់ កញ្ញា នៅតែបន្តការគាំទ្រ និងជួយទិញរាល់ផលិតផលដែលកញ្ញាបានធ្វើការលក់។ ព្រោះតែជីវភាព និងដោយសារតែក្រពះ អតីតតារាស្រីរូបនេះ បានព្យាយាមលក់ ទាំងឈឺទាំងជា ទោះបីជាខ្លួនត្រូវរស់នៅលើរទេះរុញមួយនេះ ក៏ពិតមែន។

ទោះបីជានាងមិនអាចដើររួចដូចមុនក៏ពិតមែន តែនាងមិនដែរបោះបង់ចោលនូវក្តីស្រមៃ របស់នាងមួយថ្ងៃណាឡើយ គឺនាងចង់ឆាប់ជា និងអាចដើរបានដូចមុននៅថ្ងៃណាមួយជាក់ជាមិនខានឡើយ។

ជាក់ស្តែងបញ្ញាពេជ្រ បានបង្ហោះសារ អមជាមួយនឹងវិដេអូរបស់នាងថា "តើមានបងប្អូនប៉ុន្មានអ្នកដែលបានមើលឡាយខ្ញុំដែលនិយាយអំពីការរស់នៅប្រទេសថៃ ហើយជួបរឿងរ៉ាវជាច្រើន ខ្ញុំធ្លាប់សន្យាថា នឹងបង្ហាញរូបខ្ញុំហាត់ប្រាណអោយឃើញ .
ពីមុនខ្ញុំដើរមិនបានមែន តែខ្ញុំអាច ហាត់បានច្រើនយ៉ាង !!តែដោយសាររឿងមួយមិនគួរអោយកើតសោះ គេធ្វើអោយខ្ញុំបាក់ឆ្អឹងជើងដែលធ្វើអោយខ្ញុំមិនអាចហាត់បានច្រើនយ៉ាងដូចដើម ចង់ហាត់ឈរក៏ឈរមិនបាន ឈឺតែទ្រាំ គ្រាន់ចង់បង្ហាញពីជីវិតគឺបែបនេះ តែសម្រេចចិត្តថាមិនចងគំនុំ រឺកម្មពៀរនឹងអ្នកណាឡើយ គ្រប់យ៉ាងជារស់ជាតិជីវិតនាងខ្ញំុទំរាំបានមកលក់អនឡាញ។









មានវិដេអូ៖
ប្រភព៖ Peou Panha Pich