នៅក្នុងគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានបង្ហោះសារថា "ផ្ញើជូនបងប្អូនយើងមួយចំនួនមេត្តាជ្រាប: បន្ទាប់ពីខ្ញុំផុសរូបនិងវិដេអូពីជីវិត ប្អូន សុខា មានបងប្អូនខ្លះគាត់ក្តៅក្រហាយរហូតជេដៀលដល់ម្តាយដល់ពូជ អ្នកខ្លះទៀតនិយាយថាចង់ល្បី យកមុខ អត់ការងារធ្វើ អត់ប្រយោជន័ អាឆ្កួត មីឆ្កួត ជេសព្វគ្រប់បែបយ៉ាង ! ពេលខ្ញុំមើល Comment ហើយខ្ញុំក៏ហួសចិត្តសើចនិងសួខ្លួនឯងថា សុខា ដែលគេខ្លះដៀលថា ក្មេងឆ្កួត មីឆ្កួត តែហេតុអីមនុស្សមិនឆ្កួតមកចាប់អារម្មណ៍នាងម្លេះ ??? នាងមានបានទៅបំផ្លាញ់សេចក្តីពួកគាត់ឯងណា ? គាត់ធ្វើអីខុស គាត់មើលងាយអីបងប្អូនខ្លះ?? គាត់មានទៅលួចទ្រព្យសម្បត្តិបងប្អូនអីខ្លះ??? ហេតុអីស្អប់គ្នាដល់ថ្នាក់និង ??? បើគាត់ខុសជួយកែគាត់ទៅ ខ្វះអីពាក្យកែប្រែអប់រំចំពោះគាត់នោះ ។

ពេលខ្ញុំបាទ និងក្រុមការងាបានទៅដល់ផ្ទះគាត់និងជួបគាត់លើកដំបូងគឺខ្ញុំអាណិតគាត់បាត់ទៅហើយ និយាយតាមពិតទៅចុះសុខា
1. នាងជាក្មេងដែលមានស្មារតីមិនសូវគ្រប់នោះទេ
2. នាងជាក្មេងកំព្រាដោយខ្វះភាពកក់ក្តៅ ខ្វះការអប់រំ
3. សុខា ជាក្មេងមានសំដីអំនួតច្រើន តែនាងនិយាយលេងសើចទេ
4. សុខានាងសិក្សាបានទាប ជីវិតសុខាមិនខុសពីទឹកដក់លើស្លឹកឈូកទេ
5. សុខាជាក្មេងដែលមនជីវភាពក្រីក្រ

សង្ឃឹមថាប៉ុន្មានចំនុចខាងលើបងប្អូនយើងមួយចំនួន បើកចិត្តអោយទូលាយ និងអភ័យចំពោះគាត់ ទៅ បងប្អូនអើយ បើគាត់ជាមនុស្សមានសតិឬស្មាតីពេញលេញដូចបងប្អូន គាត់មិនមែនសុខចិត្តដើចឹងទេបងប្អូន បងប្អូនស្រមៃមើល ចុះបើក្មេងម្នាក់នេះជាសាច់ញាតិបងប្អូនយើងពេលឃើញគេដៀលជេប្រមាថ តើបងប្អូនជសាច់ញាតិមានអារម្មណ៍បែបណា ??? មនុស្សកើតសំរាប់ស្លាប់ទៅវិញ កើតមកគ្មានអ្នកណាល្អគ្រប់ដប់នោះទេ តែងតែមាន ត្រូវខុស ខ្វះខាតជារឿងធម្មតាចឹងហើយ ។ ឧទាហរណ៍មនុស្សគេអោយល្អគ្រប់10 ចុះបើសុខា គាត់មានតែ 3 ចឹងអ្នកជេមនុស្សមានតែ3 អ្នកជេនោះប៉ុន្មានវិញ????

ដូចនេះជាការសំណូមពរដល់បងប្អូនមេត្តាកុំប្រកាន់ទោសពៃដល់គាត់អីបើដឹងថាចឹងហើយ អភ័យ លើកលែងនិងអធ្យាស្រ័យអោយគាត់ផង ធ្វើម៉េចបើជាតិគាត់កើតមកបែបនេះទៅហើយ ។ គាត់ក៏ជានារីិមួយរូប និងជាខ្មែរដូចគ្នាទេ អ្វីដែលលើកលែងលើកលែងគាត់ទៅ ក្នុងនាមជាខ្មែរដូចគ្នារស់ក្នុងដំបូលសុខសន្តិភាពតែមួយ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា




មានវីដេអូ៖
ប្រភព៖ អុឹម ជីវ៉ា