រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង នៅចំណុចផ្ទះលេខ៣CE0 ផ្លូវលេខ១១ ភូមិ៣ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។

ជនសង្ស័យរូបនោះមានឈ្មោះថា ទុន សុភា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ និងទីលំនៅបច្ចុប្បន្នក៏មិនពិតប្រាកដផងដែរ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ ម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AA-9898 យកទៅដាក់បញ្ចាំក្នុងតម្លៃ៧០ដុល្លារ ដើម្បីទិញថ្ន ាំជក់កាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ពិតមែន នេះបើយោងតាមការឆ្លើយសារភាពរបស់ជនសង្ស័យ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា ជនសង្ស័យរូបនេះ ធ្លាប់ជាប់នៅមណ្ឌលកែប្រែឱកាសខ្ញុំរយៈពេល៣ខែពីបទប្រើប្ រា ស់គ្ រឿ ង ញៀ នម្តងរួចមកហើយ។បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

