នៅថ្ងៃនេះលោកផែង វណ្ណៈ បាននាំយកថវិការទៅជូនស្រ្តីម្នាក់ ដែលកូនប្រុសរបស់គាត់ ត្រូវបានរថយន្តបុ កស្លា ប់ នៅក្នុង កាលពីពេលថ្មីៗនេះ ៖ នៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារថា "ដោយមេីលឃេីញនូវទុក្ខលំបាករបស់ក្មួយស្រី សិន ថា ប្រពន្ធ ឈ្មោះ វង រដ្ឋា កម្មកររោងចក្រដែលស្លា ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តលេខ ខម កាលពីយប់ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២០ នៅរសៀលថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២០ ខ្ញុំបានយកថវិកាសប្បុរសជនសរុបចំនួន ៧៥០ ដុល្លារ ទៅឧបត្ថម្ភដល់ ផ្ទះក្មួយស្រីនៅ ភូមិ ថ្មី ឃុំ ពោធិ៍ម្រាល ស្រុក បសេដ្ឋ ខេត្ត កំពង់ស្ពឺ ។

សប្បុរសជនដែលបានចូលរួមមាន ៖
១- ប្អូនលីន និង ភរិយា ឧបត្តម្ភ ៣០០ ដុល្លារ
២-លោក កែវ វ៉ាន់នី និង ភរិយា ឧបត្ថម្ភ ២០០ ដុល្លារ
៣-លោកឧត្ដមសេនីយ៍ទោ ជួន ណារិន នុង លោកស្រី ឧបត្ថម្ភ ១០០ ដុល្លារ
៤- លោក ផែង វណ្ណៈ ឧបត្ថម្ភ ១០០ ដុល្លារ
៥- លោក ជឹង ឃាងលី និង លោកស្រី ឧបត្ថម្ភ ៥០ ដុល្លារ ។

ខ្ញុំបាទជួសមុខអោយក្មួយស្រី សិន ថា និង ក្រុមគ្រួសារសព សូមគោរពអរគុណ និងសូមជូនពរ សប្បុរសជនទាំងអស់ ជួបប្រទះតែសេចក្ដីសុខ សេចក្ដីចំរើន ជានិច្ចនិរន្ត ។

ប្រភព៖ Pheng Vannak News