ជួយស៊ែរបន្ទាន់ ដំណឹងបាត់ក្មេង...ក្មេងប្រុស ២ នាក់ ជាបងប្អូនបង្កើត បានបាត់ចេញពីផ្ទះ ក្រុមគ្រួសារបានដើររកគ្រប់ទីកន្លែងហើយ នៅតែមិនទាន់ឃើញទេ បើបងប្អូនបានឃើញក្មេងប្រុស សូមជួយផ្តល់ដំណឹងផង...
-

នៅមុននេះលើគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Thanant Arya Chon បានបង្ហោះសារថា ​ដំណឹងបាត់ក្មេង ៖ ក្មេងប្រុស ២ នាក់ ជាបងប្អូនបង្កើត បានបាត់ចេញពីផ្ទះ នៅវេលលាម៉ោង ១១ ព្រឹក ថ្ងៃទី ២៨ ខែមេសសា ឆ្នាំ ២០២០ ហើយនៅពេលនេះ ក្រុមគ្រួសារកំពុងដើររកអស់គ្រប់ទីកន្លែងហើយ តែនៅមិនទាន់ឃើញនៅឡើយ ។

ក្រុមគ្រួសាររបស់ក្មេងប្រុស ២ នាក់ខាងលើ បានបញ្ជាក់ថា កូនប្រុសបងមានឈ្មោះ រ៉ាត់ អ៊ីទ័រ អាយុ ១២ ឆ្នាំ ជាសិស្ស និងកូនប្រុសជាប្អូនមានឈ្មោះ រ៉ាត់ អ៊ីហុង អាយុ ៨ ឆ្នាំ ជាសិស្ស ។

ក្រុមគ្រួសារ បានប្រកាសជូនដំណឹងដល់បងប្អូនញាតិមិត្តជិតឆ្ងាយ និងបានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ជួយតាមដាន និងស្វែងរកក្មេងទាំង ២ រូបនេះ ហើយបើសិនជាបងប្អូន បានឃើញក្មេងប្រុសទាំង ២ ដូចមានភិនភាគ នៅក្នុងរូបនេះ ។ សូមមេត្តាជួយផ្តល់ដំណឹង ឬជួយទាក់ទងមកក្រុមគ្រួសារក្មេងប្រុសទាំង ២ នាក់ ដោយសេចក្តីគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ តាមរយៈលេខទូរសព្ទ 0978112752 ឬ 0716430780 ។ សូមអរគុណ!"។

ប្រភព៖ Thanant Arya Chon