បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Srey Vy ដែលបានបានបង្ហាញពីសកម្មភាពនៃការតាមរុករកប្អូនប្រុស Chantra ដែលបានបាត់ខ្លួនចំនួន២ថ្ងៃហើយនោះ នៅតែមិនទាន់បានដំណឹងរបស់ប្អូនប្រុស នៅឡើយទេ ។ ជាមួយគ្នានោះផងដែរ លោក អភិបាលខេត្តកំពត ប៉េអឹមខេត្ត បងបងសន្តិសុខនៅភ្នំបូកគោ ស្នងការរងខេត្ត អគ្គស្នងការក្រសួងមហាផ្ទៃ កងកំលាំងប៉ូលីសទាហាន ឯកឧត្តមខាងបច្ចេកទេសវិទ្យាសាស្រ្ត ប្អូនប្រុសដែលជួយស្វែងរកតាមរយះDrone លោកគ្រូបង្ហាត់សុខន រតនា ហុិន និង ក្រុមការងារ ដែលឡើងលើបូកគោទាំងកណ្តាលយប់ មិត្តភក្តិគាត់ផ្ទាល់ និង បងសម្ថតកិច្ចគ្រប់ជាន់ថ្នាក់ដែលចូលរួមសហការណ៍។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារថា "យប់នេះជាយប់ទីពីរនៃការបាត់ខ្លួនរបស់ក្មួយប្រុសChantra ទោះបីជាថ្ងៃនេះមិនទាន់រកឃើញ តែក្នុងនាមក្រុមគ្រួសារជនរងគ្រោះ ពួកខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះលោក អភិបាលខេត្តកំពត ប៉េអឹមខេត្ត បងបងសន្តិសុខនៅភ្នំបូកគោ ស្នងការរងខេត្ត អគ្គស្នងការក្រសួងមហាផ្ទៃ កងកំលាំងប៉ូលីសទាហាន ឯកឧត្តមខាងបច្ចេកទេសវិទ្យាសាស្រ្ត ប្អូនប្រុសដែលជួយស្វែងរកតាមរយះDrone លោកគ្រូបង្ហាត់សុខន រតនា ហុិន និង ក្រុមការងារ ដែលឡើងលើបូកគោទាំងកណ្តាលយប់ មិត្តភក្តិគាត់ផ្ទាល់ និង បងសម្ថតកិច្ចគ្រប់ជាន់ថ្នាក់ដែលចូលរួមសហការណ៍ ពួកគាត់ពិតជាបានជួយសំរួល និង ចុះជួយស្វែងរកផ្ទាល់តាំងពីកណ្តាលយប់ ដល់ព្រឹក រហូតដល់យប់វិញ សូមអរគុណយ៉ាងអស់ពីចិត្ត សូមបារមីសក្តិសទ្ធិនៅភ្នំបូកគោ ជូនបំភ្លឺផ្លូវ ស្អែកនេះសូមអោយកូនចៅ រកគាត់ឃើញដោយសុវត្តិភាព"។

ប្រសិនបើបងប្អូនបានឃើញប្អូនប្រុសនៅក្នុងរូបនេះ សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ 017 366 665 / 087 976 888 អរគុណ"។









ប្រភព៖ Srey Vy