បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ya Sry បានបង្ហោះសារថា "ជួយយកតែបុណ្យផង
នេះពិតជាអ្នកអត់ផ្ទាល់នឹងភ្នែក ឈឺពោះឆ្លងទន្លេតែកូនបញ្ច្រាស់អាចនឹងវះ ហើយអត់លុយទេសូមម៉ាកខ្ញុំ សូមកើតត្រឹមឃុំបានហើយសុខចិត្តផ្ដិតមេដាយទទួលខុសត្រូវបើមានបញ្ហាពេលសម្រាល តែដើម្បីសុវត្ថិភាពទាំងម្ដាយនឹងកូន ខ្ញុំសូមឲ្យគាត់មកពេទ្យខេត្តមកព្រោះនៅទីនេះមានឧបករណ៍គ្រប់គ្រាន់ ដោយខ្ញុំមិនយកសាហ៊ុយថ្លៃដឹកគាត់ទេ គាត់ព្រមហើយឥលូវមកដល់ពេទ្យខេត្តហើយ មានតែបន្តិចបន្តូចជាប់ខ្លួនទេ។

បងប្អូនឃើញហើយខ្ញុំសង្ឃឹមថាបងប្អូនដែលមានចិត្តចង់ជួយពួកគាត់អាចជួយពួកគាត់បាន ខ្ញុំបានទៅសួរមេភូមិហើយគាត់មិនជាអ្នកលេងកន្ទុយលេខ លេងល្បែងអ្វីនោះទេ។
ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា "អរគុណដល់សប្បុរសជនដែលបានជួយជាថវិការដល់ ប្អូនស្រីដែលត្រូវឆ្លងទន្លេ ឥលូវគាត់បានសម្រាលរួចហើយតែក្មេងកំពុងតែសន្លប់នឹងជួយសង្គ្រោះដោយយកចិត្តទុកដាក់ពីក្រុមគ្រួពេទ្យ ក្នុងបន្ទប់សម្រាល ខ្ញុំសូមប្រគល់លុយ២៥០$ជូនដល់ម្ដាយរបស់គាត់ សង្ឃឹមថាក្មេងនិងម្ដាយមានសុខភាពល្អ ប្អូនស្រីមិនត្រឹមតែពិបាកនៅពេលឆ្លងទន្លេនេះទេ មុនសម្រាលក៏ប្អូនមានជីវភាពលំបាក់ផងដែរ ម្ដាយគាត់នេះក៏ទើបមកពីស៊ីឈ្នួលគេដែរ សង្ឃឹមថាលុយមួយចំនួនពីបងប្អូននឹងជួយដោះបន្ទុកនៅគ្រាន់នេះចុះ"។ អរគុណបងប្អូនដែលបានជួយជាថវិការដល់ប្អូនស្រី គាត់បានសម្រាលកូនហើយនៅយប់មិញ តែពិតជាគួរឲ្យសោកស្ដាយក្មេងដែលទើបនឹងកើតគេមានសុខភាពខ្សោយ និងត្រូវជួយសង្គ្រោះពីក្រុមគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់ក្រោយសម្រាល តែយ៉ាងណាក្មេងមានសុខភាពខ្សោយខ្លាំងពេកគេក៏បានបាត់បង់ជិវិត សូមចូលរូមសោកស្ដាយដល់ប្អូនស្រីដែលត្រូវបាត់បង់កូនជាទីស្រលាញ់ ហើយនេះជាថវិការដែលបងប្អូនសប្បុរសជនបានជួយដល់គាត់សរុបបាន 320$ នឹងនៅមានបងប្អូនយើងបន្តផ្ញើនៅព្រឹកនេះទៀត ខ្ញុំគិតថាថវិការប៉ុន្នេះសមល្មមសម្រាប់គាត់ហើយក្នុងការដោះបន្ទុក។
#សូមផ្ដាំទៅដល់ឪពុកម្ដាយគ្រប់រូបទោះមានជីវៈភាពលំបាក់យ៉ាងណាសូមថែរក្សាសុខភាពម្ដាយនិងក្មេងក្នុងផ្ទៃផង"។







មានវិដេអូ៖