វីវរហើយ...ឯកឧត្តម គួច ចំរើន ទុកពេលឲ្យ១ថ្ងៃ សូមឲ្យម្ចាស់ទូក ដែលបង្កការខូចខាតនូវពោងសុវត្ថិភាព​ ចេញមកធ្វើការដោះស្រាយជាបន្ទាន់
-

ចាប់តាំងពីឯកឧត្តម គួច ចំរើន បានកាន់តំណែងនៅខេត្តព្រះសីហនុមក ធ្វើឲ្យបងប្អូន មានសេចក្តីសុខ និង កោតសរសើរចំពោះទឹកចិត្តដ៏ល្អរបស់លោក និងក្រុមការងារ ជាខ្លាំង ព្រោះថាលោកបានធ្វើឲ្យខេត្តមួយនេះ ប្រែរូបរាងទៅជាល្អឡើងវិញផងដែរ។ ការមើលថែ ការយកចិត្តទុកដាក់របស់លោក បានធ្វើឲ្យបងប្អូនប្រជាជន ពិតជាមានសេចក្តីស្ងោចសរសើរជាខ្លាំង និងអរគុណចំពោះទឹកស្មារតីរបស់លោក ដែលបានធ្វើឲ្យប្រជាពលរដ្ឋ​រីកមុខរីកមាត់ដូចពេលនេះ។

ដោយឡែកកាលពីយប់មិញនេះ មានរឿងមួយបានកើតឡើង ដោយម្ចាស់ទូកមួយបានធ្វើឲ្យពោងសុវត្ថិភាព នៅឆ្នេរអូរឈើទាល រកនូវការខូចខាត ដូច្នេះសូមចូលខ្លួនមកដោះស្រាយជាបន្ទាន់ មុននឹងសមត្ថកិច្ច លោកចាត់វិធានការ។ ទន្ទឹមនឹងនេះ ម្ចាស់គណនីហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារថា "សូម​ឱ្យម្ចាស់ទូក​ ដែលបង្កការខូចខាតនូវពោងសុវត្ថិភាព​ នៅឆ្នេរអូឈេីទាល​ កាលពីយប់មិញនេះ​ ចូលខ្លួនមកដោះស្រាយ​ ទូទាត់​សំណង​ រៀបចំ​ ការជួសជុល​ឡេីងវិញ​ ផុតវេលាថ្ងៃនេះ​ ថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០២០​ វេលាម៉ោង​ ១៧:៣​០នាទី​ រដ្ឋបាលខេត្ត​នឹងចាត់វិធានការស្រាវជ្រាវ​ ហេីយនឹងយកមកធ្វេីការផ្តន្ទាទោសពីបទបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​តាមច្បាប់ដោយគ្មានការលេីកលែង។ (ថវិការៀបចំពោងសុវត្ថិភាព រដ្ឋបាលខេត្ត​ ខិតខំ​សន្សែសន្សំថវិកា​ ពីភ្ញៀវទេសចរណ៍ជិះទូកកំសាន្ត)"។

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ