ភ្នំបេញ ៖ នៅកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ១១យប់ មាន គ្រោះ ថ្នាក់ ចរា ចរណ៏មួយបានកើតឡើង ពេលមេឃកំពុងភ្លៀង ដែល រថយន្ដ Ford ពាក់ស្លាកលេខ ខម បានបើក បុ ក បុរសម្នាក់ជិះម៉ូតូម៉ាក Honda Dream បណ្ដាលឱ្យភាគីខាងម៉ូតូ ដេក ស្លា ប់ នៅនិងកន្លែងកើតហេតុ បន្ទាប់ពីឃើញដូច្នេះ ម្ចាស់រថយន្តក៏ចុះទៅលើកម៉ូតូចេញពីមុខរថយន្តរបស់ខ្លួនរួចក៏បានបើករត់ចេញពីកន្លែងកើតហេតុដោយសុវត្តិភាព ។

លោក ឧត្ដមសេនីយ៍ត្រី ទី ចំរើនកុសល
ទាក់ទងចំពោះ ករណី ខាងលើនេះដែរ ឧត្ដមសេនីយ៍ត្រី ទី ចំរើនកុសល បានធ្វើការលើកឡើងនៅកាលពីម្សិលមិញថា ៖ ខ្ញុំបំបែកសំណុំរឿងនេះបានហេីយ ។
ជនបង្កឈ្មោះ (ឈុន សារ៉េត ) បច្ចុប្បន្នរត់គេចខ្លួន
- អង្គភាពធ្វេីការ (សុំលាក់)
- ឋានន្តរសក្តិ សក្តិ៥កងយោធពលខេមរភូមិន្ទ
- មុខរបរកសុីក្រៅ ខួងបុកគ្រឹះ
គឺស្គាល់អស់ហេីយ ធានាថាមិនយូទេនិងអូសករយកមកអោយទទួលខុសត្រូវចំពោះមុខច្បាប់។ យកល្អជនបង្កត្រូវចូលខ្លួនមកទទួលខុសត្រូវចំពោះបញ្ហានេះ។ អ្នកអាចរត់ ប៉ុន្តែអ្នកមិនអាចគេចពីសំណាញ់ច្បាប់បានរហូតទេ ។

ជនបង្កឈ្មោះ (ឈុន សារ៉េត ) បច្ចុប្បន្នរត់គេចខ្លួន
ជាមួយគ្នានេះដែរនៅមុននេះបន្តិច ឧត្ដមសេនីយ៍ត្រី ទី ចំរើនកុសល ក៏បានធ្វើការលើកឡើងឲ្យដឹងបន្ថែមទៀតថា ៖ ដំណឹងបន្ទាន់ ខ្ញុំបានទទួលដំណឹងថាពេលនេះជនបង្កគ្រោះ ថ្នា ក់ដែលនាំអោយជនរងគ្រោះស្លា ប់ បានកំពង់ពឹងពាក់បុគ្គលម្នាក់ដែលមានឈ្មោះល្បីនៅក្នុង facebook ដើម្បីរត់ការសងសំណងរដ្ឋប្បវេណី និងបញ្ចប់រឿងនេះ។ ក្នុងនាមខ្ញុំជាអ្នកបំបែកសំណុំរឿងនេះផ្ទាល់ ខ្ញុំរងចាំមើលថាតើរឿងនេះគេដោះស្រាយតាមរូបភាពណា? តើគេគិតយ៉ាងម៉េចចំពោះបណ្តឹងអាជ្ញា បន្ទាប់ពីមានសំណង? បុគ្គលនេះសាហា វព្រៃ ផ្សៃណាស់ បុកគេហើយមិនព្រមហៅរថយន្តសង្គ្រោះមកជួយគ្នាទេ បែរជាបើករថយន្តរត់គេចខ្លួន ទុកអោយជនរងគ្រោះដេកស្លា ប់នៅកន្លែងកើតហេតុ ។ចង់ដឹងថារឿងនេះនិងទៅជាយ៉ាងណានោះមានតែរងចាំតាមដានទាំងអស់គ្នា ៕ សូមទស្សនាវិដេអូខាងក្រោម៖





ប្រភព៖ ឧត្ដមសេនីយ៍ត្រី ទី ចំរើនកុសល