កាលពីថ្ងៃម្សិលមិញនេះ នៅលើហ្វេសប៊ុករបស់លោក ស្រេន វុធថា ដែលជាតារាសម្តែងដ៏ល្បីឈ្មោះម្នាក់ និងជាបុគ្គលម្នាក់ ដែលបានជួយដល់ជនទីទាល់ក្រ ចាស់ជរា កំពុងតែជួបនូវការលំបាក។

ដោយឡែកលោកយាយចំណាស់ម្នាក់ រស់នៅក្នុងខ្ទមកកំសត់ បានប្រាប់ទាំងអួលដើមកថា "លោកយាយវ័យចំណាស់ម្នាក់ដែលមានអាយុ74ឆ្នាំរស់នៅមានជីវភាពលំបាករកព្រឹកខ្វះល្ងាច ដូច្នេះហើយមានតែពឹងបងប្អូនតិចក្តីច្រើនក្តីសម្រាប់ជួយដល់លោកយាយដែលកំពុងជួបការលំបាក លោកយាយសូមអោយបងប្អូនជួយដល់គាត់ផង ផ្ទះរបស់គាត់ធ្លុធ្លាយអស់ហេីយ ពេលភ្លៀងម្ដងៗសូមផ្ទះគេជ្រក សរសក៏ពុកអស់ លោកយាយសូមអោយបងប្អូនជួយដល់លោកយាយ ជាស័ង្កសី និងសរសផ្ទះ គាត់រស់នៅភូមិលេខមួយ ឃុំត្រែងត្រយឹង ស្រុកភ្នុំស្រួច ខេត្តកំពង់ស្ពឺ 081606868"។

អាស្រ័យហេតុនេះ សូមបងប្អូន សប្បុរសជន មេត្តាជួយដល់លោកយាយ ជួយជាដំបូលផ្ទះជូនលោកយាយផង ព្រោះដំបូលផ្ទះរបស់គាត់ពុកចាស់ អស់ហើយ ភ្លៀងមកពិបាកសម្រានខ្លាំងណាស់។


មានវិដេអូ៖
ប្រភព៖ ស្រេន វុធថា