ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទី ត្រង់ចំណុចផ្ទះលេខ៤០ ផ្លូវលេខ៦ បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសជនជាតិនីហ្សេរីយ៉ា ពាក់ព័ន្ធករណីប្លន់ (ប្រើកាំ បិ ត ប៉័ ងតោប្ លន់យកលុយ)។

បុរសជនជាតិនីហ្សេរីយ៉ា ដែលសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះថា OKONKWO REMIGUS DURU ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរប្រធានសហគ្រាស Dan Duru Global Interprise ស្នាក់នៅផ្ទះលេខ៤៧ ផ្លូវលេខ០៦អា បុរីពិភពថ្មី២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយយោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ប្រាក់ ណាលីន ភេទស្រី អាយុ២៧ឆ្នាំ មុខបរលក់ដូរ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤០ ផ្លូវលេខ៦ បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ នាឡិកាដៃ ចំនួន០១គ្រឿង, កាបូបលុយចំនួន០១, ទូរស័ព្ទដៃចំនួន០១គ្រឿង,លិខិតឆ្លងដែនឈ្មោះ OKONKWO REMIGUS DURUចំនួន០១ក្បាល។

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ