បងប្អូននៅចាំបងស្រីម្នាក់នេះទេ? អ្នកនាង ទ្រី ដាណា ស្ទើរតែទប់ទឹកភ្នែកមិនចង់ជាប់ ពេលបានទៅដល់ផ្ទះបងស្រី ដែលត្រូវភ្លើងឆេះខ្លួន...មានវិដេអូ
-

បើយោងតាមគណនីហ្វេសប៊ុករបស់ម្ចាស់ហាងពេជ្រ ទ្រី ដាណា ដែលបានបង្ហោះសារនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២០ នេះថា មិនដឹងម៉េច ឱ្យតែខ្ញុំមើលរូបអស់នេះឡើងវិញ មានអារម្មណ៍ចង់យំ អាណិតគាត់ពេក ?? បានត្រឹមលើកទឹកចិត្តគាត់ ប្រាប់គាត់ថា បងស្រីនៅមានឪពុកម្ដាយ មានបងប្អូន មានអ្នកជិតខាង ហើយមានខ្ញុំនេះទៀត។

ពេលនេះ ជាពេលគាត់ត្រូវការកម្លាំងចិត្តបំផុត ខ្ញុំធ្លាប់ប្រាប់គាត់នៅពេទ្យថា ពេលគាត់ជា នឹងទៅលេងដល់ផ្ទះទៀត ហើយពេលនោះគាត់អត់បានឃើញមុខខ្ញុំទេ បានលឺតែសំឡេង ???

ឥឡូវបានទៅផ្ដល់កម្លាំងចិត្តឱ្យគាត់ ក្នុងនាមជាម្ដាយ ជាប្រពន្ធ ជាមនុស្សមានគ្រួសារ ខ្ញុំយល់អារម្មណ៍នេះ... និយាយអីច្រើនអត់បានទេ ??"។

ប្រភព៖ ទ្រី ដាណា Dana Try