ព្រោះតែ ជំងឺកូវីដ ១៩ ធ្វើឲ្យមនុស្សខ្លាចមនុស្ស ធ្វើឲ្យមនុស្សដែលស្រលាញ់គ្នាត្រូវឃ្លាតឆ្ងាយគ្នា ពេលនេះកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ចេញបទចម្រៀងមួយបទក្រោមចំណងជើងថា "COVID រលាយទៅ" កំពុងផ្ទុះខ្លាំង...មានវិដេអូ
-

ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន គ្រប់មជ្ឈដ្ឋាន និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកដមសំលេង​របស់លោក ទោះបីពេលនេះ វ័យលោកកាន់តែជ្រេរបន្តិចក្តី តែទឹកដមសំលេង គឺនៅតែពិរោះដូចមុន។ 

ដោយឡែកខណៈពេលដែលជំងឺកូវីដ១៩ រាតត្បាតពេញពិភពលោក ហើយធ្វើឲ្យមនុស្សម្នាខ្លាចរអាគ្នា មិនចង់និយាយស្តីរកគ្នា មិនចង់ឃើញមុខគ្នា មិនចេញមកប្រកបមុខរបរដូចមុន ធ្វើពិភពលោក ប្រែជាស្ងប់ស្ងាត់មិនរីករាយដូចមុននោះ តារាចម្រៀងលោក ព្រាប សុវត្ថិ ក៏បានបញ្ចេញបទចម្រៀងមួយបទ ក្រោមចំណងជើងថា " COVID រលាយទៅ"។

នៅក្នុងបទចម្រៀងមួយបទនេះ ពិតជាចាក់ដោតខ្លាំង និងពោលពេញទៅដោយអត្តន័យ ។ បទចម្រៀងដែលបានបង្ហាញពីអារម្មណ៍ពិត បង្ហាញពីភាពភ័យរបស់មនុស្ស ធ្វើឲ្យពិភពលោក រងទុក្ខ ធ្វើឲ្យប្រជាពលរដ្ឋមិនហ៊ានចេញពីផ្ទះ ព្រោះតែសេចក្តីភ័យខ្លាចនោះ ធ្វើឲ្យប្រជាពលរដ្ឋគ្រប់គ្នា បួងសួងឲ្យជំងឺដ៏សាហាវ មួយនេះ ឆាប់រលាយបាត់សូន្យពីលោកនេះទៅ៕

សូមបងប្អូនទាំងអស់គ្នាស្តាប់កំសាន្ត៖