ចូលរួមរំលែកទុក្ខផង...តារាកំប្លែង នាយ ចយ ជួបទុក្ខធំ ដោយលោកយាយជាទីស្រលាញ់ បានទទួលមរណ ភាពហើយ...
ភ្នំពេញ៖ តារាកំប្លែង នាយ ចយ ជាតារាកំប្លែងមួយរូប ដែលទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រោះតែភាពកំប្លុកកំប្លែងរបស់លោក ធ្វើឲ្យមហាជន និងហ្វេនៗ ផ្ទុះសំណើចគ្រប់ពេលវេលា។

តារាកំប្លែងរូបនេះបានកាលពីពេលថ្មីៗនេះ ស្រាប់តែជួបទុក្ខធំ ដោយលោកយាយជាទីស្រលាញ់របស់លោក បានទទួលមរណ ភាព ជាហេតុធ្វើឲ្យកូនចៅ សាច់ញាតិមានការពិបាកចិត្ត និងទប់ទឹកភ្នែកមិនបាន សូមឲ្យលោកយាយទៅកាន់សុគតិភព។

ជាមួយគ្នានោះផងដែរ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងមិត្តសិល្បៈករ សិល្បៈការិនី បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ និងសូមឲ្យលោកកាត់ចិត្ត កាត់ថ្លើម ព្រោះលោកយាយគាត់ទៅបានសុខហើយ៕




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។