ចូលរួមត្រេកអរផង...ពេលនេះរកឃើញប្អូនប្រុស និងបានវិលត្រឡប់មកជួបជុំគ្រួសារគាត់វិញហើយ...
-

ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ មានប្អូនប្រុសម្នាក់គាត់បានបាត់ខ្លួន ធ្វើឲ្យក្រុមគ្រួសារ និងមិត្តភក្តិពិតជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ។ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ លោកអភិបាល ខេត្តកំពត ឯកឧត្តសេនីយ៏ទោ ឃុនចាន់សុខា ប្រធាននាយយកដ្ថាន នគោបាលបច្ចេកទេស និងវិទ្យាសាស្ត្រ អគ្គស្នងការ ក្រសួងមហាផ្ទៃ កំលាំង ទាហាន ប៉ូលីស ប៉េអុឹមខេត្ត និងបងស្រីជីនី ព្រម ទាំងបងប្អូនក្នុងភូមិ ប៉ោយប៉ែត មិត្ត ល្អៗជាច្រេីន បងប្អូនជិតឆ្ងាយ បានជួយរកទាល់តែបានឃើញប្អូនប្រុសវិញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rida Chhieng Furniture បានបង្ហោះសារថា "??? នាងខ្ញុំ ព្រមទាំងក្រុមគ្រួសារ សូមអរគុណ លោកអភិបាល ខេត្តកំពត ឯកឧត្តសេនីយ៏ទោ ឃុនចាន់សុខា ប្រធាននាយយកដ្ថាន នគោបាលបច្ចេកទេស និងវិទ្យាសាស្ត្រ អគ្គស្នងការ ក្រសួងមហាផ្ទៃ កំលាំង ទាហាន ប៉ូលីស ប៉េអុឹមខេត្ត និងបងស្រីជីនី ព្រម ទាំងបងប្អូនក្នុងភូមិ ប៉ោយប៉ែត មិត្ត ល្អៗជាច្រេីន បងប្អូនជិតឆ្ងាយ .... ដែលពួកគាត់មានចិត្តបុណ្យ អាណិត មេត្តា ខិតខំជួយ ដល់អ្នកដែលមានទុក្ខលំបាក ដូចនាងខ្ញុំ និងក្រុមគ្រួសារទាំងមូល បានបាត់ប្អូនប្រុស ជីដូន១ ឥឡូវមានដំណឹងល្អខ្លះហេីយ ពេលនេះ មានសង្ឃឹមច្រេីន

??? នាងខ្ញុំ សូមបួងសួងសុំអោយសេចក្តីល្អ ចិត្តបុណ្យ អ្នកទាំងអស់គ្នា ជួយអោយរកឃេីញប្អូនប្រុសខ្ញុំ បានត្រឡប់មកផ្ទះវិញផង អាណិត ប៉ាម៉ាក់គាត់ណាស់ យំឡេីងសោះខ្លួនអស់ហេីយ ???"។

ម្ចាស់គណនីហ្វេសប៊ុកមួយទៀតបានបង្ហោះសារថា "ក្នុងនាមខ្ញុំជាគ្រួសារជនរងគ្រោះ សូមគោរពនឹងអរគុណយ៉ាងជ្រាវជ្រៅ ដល់ នរគបាលខេត្តកំពត កងរាងអាវុធហត្ថខេត្តកំពត និង បងបងសន្តិសុខនៅលើភ្នំបូកគោរួុមទាំងយាយតាពូមីងញាត្តិមិត្តបងប្អូនដែលបានចូលរួុមជាកម្លាំងចិត្តនិងកម្លាំងកាយ ដែលបានលះបង់ពេលវាលាដ៏មានតម្លៃក្នុងការ ជួយរុករក ពុះពាររកបងប្រុសបង្កើតខ្ញុំ ដោយចិត្តកាយបរិសុទ្ធ រហូតដល់រកឃើញបងរបស់ខ្ញុំដោយសុវត្ថភាព នៅ វេលាម៉ោង 4:55នាទីល្ងាច នៅថ្ងៃទី 29 ខែមេសា 2020 ។ អរគុណ

មានវិដេអូ៖


ប្រភព៖ Siv Panha