ខណៈពេលដែលប្រជាពលរដ្ឋយ៉ាងច្រើនកុះករ សម្រុះទៅទទួលសេវាបណ្ណបើកបរ នៅផ្សារទំនើប អុី អនទី១ និង២ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវ ឲ្យបងប្អូនមេត្តារក្សាគម្លាត និង...
-

បើយោងតាមផេកផ្លូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅពេលនេះបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទទួលសេវាបណ្ណបើកបរនៅផ្សារទំនើបអុីអនទី១ និង២ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបរាប់ថា "សូមអរគុណសម្រាប់ការទទួលសេវាបណ្ណបើកបរនៅផ្សារទំនើបអុីអនទី១ និង២ យ៉ាងច្រើនកុះករ

សូមរក្សាគម្លាត និងគោលការណ៍អនាម័យតាមការណែនាំ ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា!!!

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវ និងស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាគម្លាតតាមការណែនាំ ដោយមានការសម្របសម្រួលរបស់មន្ត្រីផ្ទាល់ពេលមកទទួលសេវាបណ្ណបើកបរ និងបន្តរក្សាភ្ជាប់គោលការណ៍អនាម័យ ពាក់ម៉ាសឲ្យត្រឹមត្រូវតាមការចាំបាច់ ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួល និងប្រើប្រាស់សេវានៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត នៅផ្សារទំនើបអុីអនទី១ និង២ យ៉ាងច្រើនកុះករក្នុងរយៈពេលថ្មីៗនេះ។

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន