ដូចដែលបងប្អូនបានជ្រាបហើយថា លោកអភិបាលខេត្ដព្រះសីហនុ ឯកឧត្ដម គួច ចំរើន បន្ទាប់ពីបានមកកាន់តំណែង នៅខេត្តព្រះសីហនុ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការពេញចិត្ត និងកោតសរសើរជាខ្លាំង ពីការតស៊ូ ខិតខំប្រឹងប្រែង របស់លោក។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះលោកក៏បានបង្ហើបពី តំបន់ទេសចរណ៍ថ្មីមួយ នោះគឺ«ស្រែបង្គារ ភូមិអូរតាសេក» នឹងផុសឡើងក្នុងពេលឆាប់ៗ ត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានរៀបរាប់ថា "តំបន់ទេសចរណ៍ថ្មីមួយ «ស្រែបង្គារ ភូមិអូរតាសេក» នឹងផុសឡើងក្នុងពេលឆាប់ៗ ត្រៀមស្វាគមន៍ភ្ញៀវទេសចរណ៍
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្ដល់អនុសាសន៍ឱ្យមានការរៀបចំ ជាកសិទេសចរណ៍ រៀបចំជាហាង កន្លែងដែលភ្ញៀវជាតិ អន្ដរជាតិ អាចមកដល់ ទស្សនាព្រៃកោងកាង និងទិញបង្គារស្រស់ៗ នៅទីតាំងស្រែចិញ្ចឹមបង្គា នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ "។





ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ