នេះបើយោងទៅតាមការផុសរបស់ផេកផ្លូវការ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT បានលើកឡើងឲ្យដឹងថា ៖ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងយករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត គ្រប់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទាំងអស់ នឹងធ្វើការជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ពីម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច ។

សម្រាប់ឯកសារតម្រូវចំពោះរថយន្តដែលមានផ្លាកលេខហើយ៖
១. បណ្ណសម្គាល់យានយន្ត (ថតចម្លង)
២. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចាស់ (ករណីបន្ត)
សម្រាប់ឯកសារតម្រូវចំពោះរថយន្តដែលមិនទាន់មានផ្លាកលេខ៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ថតចម្លង)
២. បង្កាន់ដៃពន្ធនាំចូល (ថតចម្លង)
មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ
លោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មានតាមរយៈលេខទូរស័ព្ទ ៖ 015 92 90 90 | 085 92 90 90 | 067 92 90 90 រៀងរាល់ម៉ោងធ្វើការ។




ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT