សូមចូលរួមរំលែកទុក្ខផង...មុននេះបន្តិច ប្អូនប្រុស តារាចម្រៀង អ្នកនាង សុន ស្រីពេជ្រ បានទទួលមរណ ភាពហើយ
បងប្អូនជាច្រើនប្រាកដជាបានជ្រាបហើយថា ប្អូនប្រុស តារាចម្រៀង សុន ស្រីពេជ្រ និងជាកូនប្រុសរបស់លោកតា សង់ ស៊ី បានទទួលមរណ ភាព ហើយនេះបើយោងតាមការបង្ហោះសាររបស់អ្នកនាង សុន ស្រីពេជ្រ នៅលើបណ្តាសង្គមហ្វេសប៊ុករបស់អ្នកនាង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះសារនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះថា "ប្អូនបងអើយ ?? បងនៅតាមផ្លូវមកមើលអូនហើយ ?? ហេតុអ្វីមិនចាំបង ?"។

គ្រាន់តែបានឃើញសារអ្នកនាងផុសភ្លាម បងប្អូនលេងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញអារម្មណ៍សោកស្តាយ និងសូមឲ្យប្អូនប្រុស ទៅកាន់សុគតិភព ព្រមទាំងសូមឲ្យក្រុមគ្រួសារកាត់ចិត្តខ្លះទៅ គាត់ទៅបានសុខហើយ៕



ប្រភព៖ សុន ស្រីពេជ្រ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។