ហ្វេសប៊ុក ៖ ថ្មីៗនេះមានបងប្រុសម្នាក់បានធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រនិងប្រើប្រាស់នៅបណ្តាញសង្គមហ្វេសប៊ុកបានមានអារម្មណ៍ភ្ញាក់ផ្អើលនិងរំភើបចិត្តមែនទែន ដោយសារតែបងប្រុសបានបង្ហាញពីមិត្តស្មោះស្ម័ក្រមួយវាងបងប្រុសនិងមិត្តរបស់បងប្រុសម្នាក់ទៀតដែលធំដឹងក្តីមកជាមួយគ្នា ។

ជាមួយគ្នានេះដែរបងប្រុសម្នាក់ឈ្មោះថា ជឹម សុជា ហើយមានគណនីហ្វេសប៊ុកដែលមានឈ្មោះថា លោក ជឹម សុជា ដោយបងប្រុសបានធ្វើការផុសនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់បងប្រុសយ៉ាងដូច្នេះថា ៖ មានគេ ម្នាក់ Call មកខ្ញុំហើយនិយាយថា
អញអស់លុយចាយហើយ ឲអញសុំខ្ចីលុយចាយខ្លះមក ព្រោះការងារអត់សូវមានធ្វើ ( លើកឥវ៉ាន់ ) .
ខ្ញុំសួរថា : បងនណាគេ ?
គាត់ : អញ
ខ្ញុំ : អញណា ?
គាត់ : អញអាត្រង ( ឈ្មោះគាត់ )
តាមពិតគាត់ពួកម៉ាកខ្ញុំសោះ យើងធំឡើងជាមួយគ្នា យើងខានជួបគ្នាជាង ១០ ឆ្នាំហើយ ធ្លាប់មើលក្របី និង ដើរដាក់បង្កៃតាមស្រែជាមួយគ្នានៅតូចៗ . តិចទៀតហៅគាត់មកធ្វើការនៅ ហាងអង្ករ ជាមួយខ្ញុំ .
តើខ្មាស់គេទេ ដែលមានមិត្តភក្ត័មិនមែនជាអ្នកមាន ?
ចំណែកខ្ញុំជាកូនអ្នកក្រម្នាក់ដែរ ឥឡូវនៅតែជាកូនអ្នកក្រដែរព្រោះឪពុកម្តាយខ្ញុំ ជាកសិករ ។

យោងទៅតាមខ្លឹមសារនៃការផុសរបស់បងប្រុសខាងលើគឺចង់បង្ហាញទៅមហាជនថា បងប្រុសនិងមិត្តរបស់គាត់ម្នាក់នេះរាប់អានគ្នាយូហើយតាំងពីតូចៗមកដោយខានជួបគ្នា១០ឆ្នាំហើយ ប៉ុន្តែនៅតែមិនបានភ្លេចគ្នា និងគ្រាលំបាកដែលធ្លាប់ឆ្លងកាត់នៅកាលពីក្មេងៗបើទោះបីជាពេលនេះបងប្រុស ជឹម សុជា មានជីវភាពគ្រាន់បើជាងមិត្តគាត់ក៏ពិតមែន ប៉ុន្តែគាត់មិនបានស្អប់ខ្ពើមមិត្តដែលមានជីវភាពលំបាកម្នាក់នោះទេ នៅតែរាប់អានគ្នានៅតែស្រឡាញ់គ្នាដូចដើម (នេះបានគេហៅថាមិត្តភាពដែលមានតម្លៃខ្លាំងបំផុត និងស្មោះស្ម័ក្រខ្លាំងបំផុត ) ៕





