កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៣និង៥០នាទី សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅចំណុចក្នុងព្រៃខាងកើតភូមិព្រៃផ្ចឹកទី២ ឃុំសំរោងលើស្រុកអង្គស្នួល ខេត្តកណ្តាល ពាក់ព័ន្ធនិងករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់)។

ជនសង្ស័យ០៣នាក់(ឃាត់ខ្លួន)៖ ១.ឈ្មោះវ៉ាន់ អាងភេទ ប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនភូមិ ចំបក់កោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ លក់ផ្លែឈើ ។
២.ឈ្មោះ គាំ ភារម្យ ភេទប្រុសអាយុ ៤៦ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ តេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុក ឈូកខេត្តកំពត មុខរបរ លក់ផ្លែឈើ។
៣.ឈ្មោះ ឈួន ឈឿន ភេទប្រុសអាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ ត្រពាំងអារក្ស សង្កាត់ ឪឡោក ខណ្ឌ កំបូល រាជធានីភ្នំពេញ មុខរបរ កសិករ។

វត្ថុតាងចាប់យក៖ ១.មាន់ឈ្មោល ០១ ក្បាល ២.ក្រណាត់កម្រាលសង្វៀន ០១ដុំពណ៌ខៀវ ៣.បង្គោលឫស្សីសង្វៀន ១០ដើម ៤.ស្កត់រុំ ខ្នាយមាន់ ០៥ ដុំ ៥.ខ្នាយដែក០២ ៦.ម៉ូតូ០២គ្រឿង ម៉ាកហុងដា ស៊េរី ឆ្នាំ២០១៥ ០១គ្រឿង ស្លាកលេខ ភ្នំពេញ 1FQ2141និង ម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ ២០០៨ ស្លាកលេខ កណ្ដាល 1H 6620 ៧.ទូរស័ព្ទដៃ០៤គ្រឿង ម៉ាក oppo ០២ គ្រឿង ម៉ាក iphone ០១ គ្រឿង ម៉ាក Nokia អិនចុចពិល ០១ គ្រឿង ៨.លុយដុល្លារ ៣៥០ដុល្លា ៩.លុយរៀល៤៥០.០០០៛។

សភាពរឿងហេតុ៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ប្រជាពលរដ្ឋបាន រាយការណ៍ថា មានករណីលេងល្បែងជល់មាន់ខុសច្បាប់នៅចំណុចខាងលើ ភ្លាមនោះកម្លាំងជំនាញបាន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោងលើចុះទៅដល់កន្លែងកើតហេតុ ឃើញមានជនសង្ស័យ០៣នាក់ កំពុងបើកម៉ូតូ០២គ្រឿងចេញពីកន្លែងសង្វៀនជល់មាន់ ដោយមានកាន់មាន់ ០១ក្បាលផងឃើញដូច នេះកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន រួមនិងវត្ថុខាងលើ បញ្ជូនមកអធិកាដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។