ជួយស៊ែរបន្តផង ! គ្រួសារជនបង្ក ព្យាយាមដោះស្រាយជាមួយគ្រួសារ ស ព ដោយទុកជីវិតមនុស្សម្នាក់ស្មើរនិងលុយចំនួន.....
-

នៅចាំបានទេករណីជនបង្កម្នាក់បើករថយន្តបុ ក កម្មកររោងចក្រម្នាក់ឲ្យដេក ស្លា ប់នៅលើផ្លូវយ៉ាងអាសូរ នៅក្នុងហេតុការណ៍នោះដែរគេឃើញថា ជនបង្កមិនត្រឹមតែមិនខ្វល់ខ្វាយពីជនរងគ្រោះហើយថែមទាំងចុះពីលើរថយន្តដើរទៅលើកម៉ូតូជនរងគ្រោះចេញពីមុខរថយន្តរបស់ខ្លួនហើយថែមទាំងជិះរត់គេចខ្លួនបាត់យ៉ាងរំភើយ រហូតមកដល់ពេលនេះជនបង្កមិនទាន់ចូលខ្លួនមកទទួលទោះនិងដោះស្រាយជូនគ្រួសាររបស់សពឡើយ ។

                                                                       ឧត្តមសេនីយ៍ ទី ចំរើនកុសល

ជាមួយគ្នានេះដែរបើយោងទៅតាមការលើកឡើងរបស់ ឧត្តមសេនីយ៍ ទី ចំរើនកុសល នៅមុននេះបន្តិចលោកបានផុសនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនថា ៖ដំណឹងពេលល្ងាច ! ព័ត៌មានបន្ថែមជុំវិញករណីរថយន្តលេខ ខ.ម បុកមនុស្សស្លាប់កាលពីយប់ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ 

                                                                    ជនបង្ក កំពុងគេចខ្លួន

មកដល់ពេលនេះម៉ោង១៦:០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ជនបង្កមិនទាន់បង្ហាញខ្លួនទៅសមត្ថកិច្ចនៅឡើយ។ ចំណែកសំណងវិញជនបង្កសុំសងបីពាន់ដុល្លាសម្រាប់ជីវិតមនុស្សស្លូតត្រង់ម្នាក់ដែលបានស្លា ប់ដោយទង្វើធ្វេសប្រហែសរបស់ខ្លួន។ ចំណែកសមត្ថកិច្ចកំពុងដុតដៃដុតជើងស្វែងរកជននេះអោយខាងតែឃើញដើម្បីយកមកអនុវត្តទោស ! ជីវិតមនុស្សថ្លៃស្មើលុយបីពាន់ដុល្លា លោកឯងសាហា វណាស់ លោកឯងមិនមែនជាមនុស្សជាតិទេ ៕