សូមចូលរួមសោកស្តាយផង បងស្រីស្លា ប់ បងប្រុស និងក្មួយជាទីស្រលាញ់ ត្រូវរងរបួសធ្ងន់ ដោយសារតែ...
-

កាលពីថ្ងៃម្សិលមិញនេះ កំលោះសង្ហារវិចិត្រករដៃឯក ដែលពុកម៉ែបងប្អូនជាច្រើន បានស្គាល់រូបលោកតាមរយៈការបង្ហាញស្នាដៃ​ រូបគំនូរជាច្រើន ស្អាតៗ ពិសេសគឺរូបភាពរបស់លោក ​វេជ្ជបណ្ឌិត Beat Richner អតីត​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា តែម្តង។

កាលពីថ្ងៃម្សិលមិញនេះ លោកបានបង្ហោះសារយ៉ាងក្រៀមក្រំ បន្ទាប់ពីបងស្រីជាទីស្រលាញ់ ត្រូវបានលាចាកលោកទៅ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ នៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារថា​"អ្នកដែលបើកឡានលឿន ហើយបត់មិនស៉េញ៉ូ , សេញ៉ូភ្លាមបត់ភ្លែត តើអ្នកមានបានគិតដល់ជីវិតអ្នកជិះម៉ូតូ ឬជីវិតអ្នកដទៃទេ? ឬក៏អ្នកអាងថាមានឡាន ទោះបីមានបញ្ហារក៏ខូចត្រឹមឡាន មិនគ្រោះថ្នាក់ដល់ខ្លួនអ្នក? ដូចនេះហើយទើបអ្នកបើកមិនគិតដល់អ្នកដទៃអញ្ចឹងឬ? ទឹកភ្នែកដែលហូរស្រក់រាប់លានដំណក់រមាលធ្លាក់មកដោយមិនដឹងខ្លួន ដោយសារខ្ញុំគឺជាមនុស្សម្នាក់ដែលមានមនោសញ្ចេតនាជ្រាលជ្រៅណាស់ ហើយមនោសញ្ជេតនានេះវាធ្វើឱ្យទឹកភ្នែកខ្ញុំ ហូរមិនឈរឈប់មិនថាយប់ឬថ្ងៃ ដោយសារតែខ្ញុំបាត់បង់មនុស្សជាទីស្រលាញ់ ហើយខ្ញុំបានបាត់បង់ស្ទើរតែគ្រប់យ៉ាង ដែលខ្ញុំមិនអាចទទួលយកបានភ្លាមៗ ពេលខ្លះស្ទើរតែមិនចង់រស់នៅទេនៅពេលដែលជីវិតជួបទុក្ខខ្លាំងពេក ដឹងហើយថាជីវិតជាទុក្ខគឺពិតជាមិនអាចគេចវេស នឹងជៀសផុតបានឡើយ ក៏ប៉ុន្តែនៅតែទទួលយកមិនបានទេធម្មជាតិនេះពិតជាសា ហា វព្រៃផ្សៃណាស់ ខ្ញុំសែនឈឺចាប់ខ្លោចផ្សារណាស់ចំពោះរឿងរ៉ាវដែលកើតឡើងចំពោះជីវិតនេះណាស់ ខ្ញុំពិបាកចិត្តខ្លាំងណាស់ ពិបាកស្ទើរតែស្ទះទ្រូងធ្លាយទៅហើយ មិនមែនមានតែរឿងប៉ុននេះទេនៅមានទុក្ខផ្សេងទៀតដែលកើតឡើងចំពោះខ្ញុំដែលធ្វើអោយទឹកភ្នែកខ្ញុំស្រក់មិនឈប់ឈរ ខ្ញុំជាមនុស្សស្មោះត្រង់នឹងគេណាស់ ស្មោះរហូតដល់គេធ្វើបាបចិត្តខ្ញុំ ហើយគេធុញទ្រាន់ខ្ញុំ តែខ្ញុំមិនដែលសូម្បីតែគិតថាមានចិត្តងាករេ រឺក្បត់គេឡើយ តែភាពស្មោះត្រង់របស់ខ្ញុំបែជាបប្រែក្លាយទៅជាភាពល្ងង់ខ្លៅសំរាប់គេទៅវិញ ភាពស្មោះត្រង់របស់ខ្ញុំ នឹងអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើវាគ្មានតំលៃអោយគេមើលឃើញទេ ហើយខ្ញុំក៏យល់គ្រប់យ៉ាង គួរធ្វើយ៉ាងណា ខ្ញុំសសេរបណ្តើរទឹកភ្នែកខ្ញុំហូររមាលធ្លាក់ចុះមកបណ្តើរ មិនដឹងជានិយាយប្រាប់អ្នកណាទេព្រោះរឿងខ្លះមិនអាចបងស្រាយអោយគេឯងដឹងលឺបាន ព្រោះវាពិតជាគួរអោយខ្មាស់គេណាស់ ស្រណោះខ្លួនណាស់ អាណិតខ្លួនណាស់ នឹកឡើងខ្មាស់ខ្លួនចង់ពួនអោយក្ស័យ លាភពផែនដីទើបផុតវិបត្តិ។

ខ្ញុំពិបាកចិត្តខ្លាំងណាស់តែខ្ញុំជាមនុស្សចូលចិត្តធ្វើអោយគេសប្បាយដែលតាមពិតទៅជីវិតខ្ញុំនេះជួបរឿងលំបាកខ្លាំងស្ទើរតែមិនចង់រស់នៅទេ ខ្ញុំមិនដឹងជានិយាយយ៉ាងមិចអោយដឹងនូវទុក្ខសោកដែលកើតឡើងមកលើរូបខ្ញុំអោយបងប្អូនបានយល់នោះទេ។ ខ្ញុំសុំនូវម្នាក់ឯងមួយរយៈសិនហើយ ពេលបានស្បើយខ្ញុំនឹងវិលវិញ ។

ចុងបញ្ចប់ខ្ញុំសូមអោយបងស្រីទៅអោយបានសុខ បងទៅបានសុខហើយ បើមានជាតិក្រោយសូមកុំអោយបងអភ័ព្វដូចជាតិនេះទៀត ហើយ ក៏សូមអោយបងប្រុស នឹងក្មួយសំលាញ់ចិត្តដែលរងរបួសធ្ងន់ធ្ងរឆាប់ជាសះស្បើយឆាប់ៗផង៕

ប្រភព៖ Artist Cambodia