គួរយល់ដឹង ! ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថា មិនចាំបាច់តម្រូវអោយមានបណ្ណបេីកបរប្រភេទ​ ក​ ទេ ចំពោះ​ពលរដ្ឋដែលប្រេីប្រាស់ម៉ូតូដែលមានកំលាំងសេះចាប់ពី....
-

យោងទៅតាមគណនីហ្វេសប៊ុកផេករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT បានធ្វើការប្រកាសថា ៖ បងប្អូនប្រជាពលរដ្ឋដែលប្រេីប្រាស់ម៉ូតូដែលមានកំលាំងសេះចាប់ពី១២៥សេសេចុះក្រោម​ មិនចាំបាច់តម្រូវអោយមានបណ្ណបេីកបរប្រភេទ​ ក​ ទេ !

តែបងប្អូនប្រជាពលរដ្ឋដែលប្រេីប្រាស់ម៉ូតូដែលមានកំលាំងសេះលេីសពី១២៥សេសេ​ គឺត្រូវតែមានបណ្ណបេីកបរប្រភេទ​ ក​ ទេីបអាចបេីកបរបាន។  បងប្អូនប្រជាពលរដ្ឋអាចប្តូរ​ និងពន្យារ​ នៅ​មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់​

បងប្អូនប្រជាពលរដ្ឋត្រូវមានឯកសារដូចជា៖

*១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

*២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់)

*៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់

*៤.​ ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។

ប្រសិនបេីបងប្អូនប្រជាពលរដ្ឋចង់ប្រឡងយកបណ្ណបេីកបរត្រូវមានឯកសារដូចរៀបរាប់ខាងលេី(*១ *២ *៣) ​ និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបេីកបរសម្រាប់បណ្ណប្រភេទ​ គ​ ឃ​ និង​ ង​ ៕