លោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ ថា មនុស្សយើងត្រូវចេះទទួលស្គាល់ ចំណុចមិនល្អរបស់ខ្លួនឯង ព្រោះថា...
-

បងប្អូន ពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាបានស្គាល់ លោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ រួចមកហើយ ដោយរូបលោកតែងតែជួយដល់ជនទីទាល់ក្រ ចាស់ជរា មិនថានៅទីណា កន្លែងណា គឺលោកតែងតែចុះទៅជួយដោយផ្ទាល់ ។ ទង្វើរនិងទឹកចិត្តដ៏ល្អរបស់លោក បានធ្វើមហាជន កោតសរសើរ និងគោរពស្រលាញ់រូបលោកជាខ្លាំង ហើយម្យ៉ាងទៀតលោកឧកញ៉ា ក៏បានអភិរក្សសត្វព្រៃផងដែរ។

អ្វីដែលធ្វើឲ្យមហាជននៅតែចង់តាមដាន លើបណ្តាញសង្គមហ្វេសប៊ុករបស់លោកឧកញ៉ា គឺរូបលោក តែងតែបង្ហោះសារល្អៗ ដែលពោលពេញទៅដោយអត្តន័យ និងក្តីស្រលាញ់ ពិសេសគឺជាការបង្រៀនមនុស្សឲ្យចេះធ្វើអំពើល្អ ដោយមិនត្រូវការ ការតបស្នងអ្វីទាំងអស់។

កាលពីថ្ងៃម្សិលមិញនេះ លោកក៏បានបង្ហោះសារយ៉ាងខ្លីមួយឃ្លាថា "មនុស្សយើងត្រូវចេះទទួលស្គាល់នូវចំនុចមិនល្អទាំងឡាយរបស់ខ្លួនឯង ព្រោះយើងនឹងបានដឹងថាត្រូវកែប្រែត្រង់ចំនុចណាខ្លះ...៚"។

ប្រភព៖ ទៀ វិចិត្រ TEA VICHET