ព្រះសីហនុ ៖ នៅថ្ងៃទី១ខែឧសភា២០២០លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានអញ្ជើញចុះផ្ទាល់ដែលជាកិច្ចបើកយុទ្ធនាការនៅថ្ងៃដំបូងនេះ ជាមួយកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅទីតាំងផ្លូវជាតិលេខ៤(ឃ្លាំងលើ)។

នេះបើយោងតាមប្រសាសន៍ របស់លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ បានប្រាប់ឲ្យដឹងថា ៖ អ្វីដែលសមត្ថកិច្ចអនុវត្តន៍ពេលនេះ ដើម្បីជំរុញអោយពលរដ្ឋគោរពច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ ។ នៅព្រឹកថ្ងៃដំបូងនេះ បទល្មើសចរាចរណ៍ដែលនគរបាលរកឃើញនៅក្រុងព្រះសីហនុ ភាគច្រើនគឺអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ដែលត្រូវជាប់ការផាកពិនយ័ អ្នកមិនពាក់មួកសុវត្ថិភាព(ម្នាក់ចំនួន៦មុឺនរៀល)។ ក្រៅពីនេះ ក៍មានម៉ូតូមួយចំនួនទៀតអត់ផ្លាកលេខ និងខ្លះទៀតអត់កញ្ចក់មើលក្រោយ។

លោកឧត្តមសេនីយ៍ស្នងការបញ្ជាក់ថា ជាទូទៅ នៅថ្ងៃដំបូងនេះភាគច្រើនគឺបញ្ហាអ្នកជិះម៉ូតូ ចំណែកយានយន្តផ្សេងទៀតដូចជារថយន្តជាដើម មានខ្លះដែរ ប៉ុន្តែមិនមានបទល្មើសច្រើនដូចជាម៉ូតូទេ៕ ប្រភព ពី លោកពូ ៖ Huy Bunleng News






