ស្គាល់មុខមិនស្គាល់ចិត្តមែន...ទូរស័ព្ទហៅមិត្តភិក្តិ ឲ្យមកជួបគ្នា ដើម្បីបានសប្បាយរួមគ្នា តែចុងក្រោយក៏...
-

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង ០០នាទី ស្ថិតនៅព្រៃជើងភ្នំថ្មដា ភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីប្រ​ទះឃើញសាកស ពមួយកើត​ឡើង ក្រោយ​ពីទទួលពត៍មាន កំលាំងអធិការដ្ឋា​ននគរបាលស្រុកព្រៃនប់សហការជាមួយកំលាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អាវុធស្រុក ប៉ុស្តិ៍​នគរបាល​ពាក់ព័ន្ធ បានចុះទៅពិនិត្យ​សាកស ពនិងកន្លែងកើតហេតុឃើញថាស្ថានភាពស ព ដេកផ្ងា ស្នាម​របួសក្បាលផ្នែកខាងក្រោយ និងផ្នែកខាងមុខ ស្លៀកខោកីពណ៍ស អត់មានពាក់អាវទេ ។ 

តាមការបំភ្លឺរបស់ម្តាយស ពឈ្មោះ ចាន់ ដា អាយុ ៤៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសី​ហ​នុ បានឲ្យដឹងថា កូនរបស់គាត់ឈ្មោះ ផាត ភារះ ភេទ​ប្រុស អាយុ ១៩ឆ្នាំ នៅវេលាម៉ោង ២១ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០២០ បានសុំគាត់ចេញពីផ្ទះជិះម៉ូតូម៉ាកហុងឌ្រីម ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខព្រះសីហនុ 1H 9772 ពណ៍ខ្មៅ ទៅទិសខាងត្បូងមួយភ្លែត មុនពេលសុំគាត់ចាកចេញពីផ្ទះនោះ គឺមានគេតេទូរស័ព្ទហៅកូនគាត់ កូនរបស់គាត់ប្រើទូរស័ព្ទលេខ 070 702 815។

សម្ភារបាត់បង់មាន ៖ -ម៉ូតូម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ1H 9772 ចំនួន ០១គ្រឿង។​

តាមការសន្និដ្ឋានជំហានដំបូងករណីខាងលើ គឺជាករណីឃា ត ក ម្ ម(ប្ល ន់សម្លា ប់) ។ ហើយសា កស ពខាងលើកម្លាំងជំនាញបន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចបានប្រ​គល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ករណីនេះកម្លាំងអធិការ​ដ្ឋាននគរបាល ស្រុកព្រៃនប់​បានធ្វើការស្រាវជ្រាវយ៉ាងយក​ចិត្តទុកដាក់ រហូតមកថ្ងៃទី​៣០.០៤.២០២០ វេលាម៉ោង​១៤.១៥នាទី ទើបយើងកំណត់មុខសញ្ញាបានឈានទៅដល់ការឃាត់ខ្លួនជន​សង្ស័យឈ្មោះ ចាន់ លីឈាង ភេទប្រុស អាយុ​១៨​ឆ្នាំមុខរបរកម្មករជ្រៀកឈើ មានទីលំនៅភូមិ​ជើង​គោ ឃុំ​ជើងគោ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ និងដកហូតម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម សេរី០១៩​ពណ៍ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ​១H​.៩៩៧២ ជារបស់ជនរង​គ្រោះ ។ 

តាមការឆ្លើយសារ​ភាពរបស់ជនសង្ស័យ បានរៀបរាប់​ថា ខ្លួន​ពិតជាបានធ្វើសកម្មភាព វាយស ម្លា ប់ប្ល ន់យកម៉ូតូរបស់ជនរង​គ្រោះប្រាកដមែន ដោយទូរស័ព្ទហៅជនរងគ្រោះអោយម​ កជក់ថ្​នាំ   ញៀ នជាមួយ ពេលជក់រួចបំរុងត្រឡប់ទៅផ្ទះវិញខ្លួនបានយកដុំថ្មវាយទៅលើជនរង​គ្រោះចំនួន០៣ដុំថ្មបណ្តាលអោយជនរងគ្រោះដួលទៅថ្ម ហើយខ្លួនក៏ជិះម៉ូតូជនរង​គ្រោះសំដៅទៅក្រុងព្រះសី​ហនុ ដើម្បីលក់ប៉ុន្តែគ្មានអ្នកហ៊ានទិញ ព្រោះគ្មានប័ណ្ណសំគាល់(កាតគ្រី) ទើបជិះម៉ូតូត្រឡប់មកផ្ទះវិញ ។ ​លុះដល់វេលាម៉ោងខាងលើទើបត្រូវនគរបាលឃាត់ខ្លួនតែម្តង។​ បច្ចុប្បន្ន​យើងឃាត់ខ្លួនជន​សង្ស័យ ដើម្បី​កសាងសំណុំរឿងតាមនិតិវិធី ៕

ប្រភព៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ