បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Tang Gechlieng បានបង្ហាញចំណាប់អារម្មណ៍លើបណ្តាញសង្គមរបស់ខ្លួនថា "តំណាងចែកចាយទាំងអស់ ស្តាប់ហេីយ គិតអោយមែនទែនណា, ខ្ញុំមិនមែនជាម្ចាស់ប្រេងអីទេ ចឹងសូមផ្ញេីរសារដាស់តឿនដល់បងប្អូនតំណាងចែកចាយ និងម្ចាស់ប្រេនគិតនិងពិចារណាឡេីងវិញផង ។

ម្ចាស់brand សូមប្តូរយុទ្ធសាស្រ្តmarketing ទៅ កំហុសអចេតនា អាចធំជាងកំហុសចេតនាបាន
ផលិតផលល្អ : ជាផលិតផលដែលមានគុណភាពល្អ រោងចក្រផលិតមានស្តង់ដាខ្ពស់ មានកេរ៍្តឈ្មោះល្អ និងយូរអង្វែងមកហេីយ មានចែកចាយជាលក្ខណះអន្តរជាតិ មានការគ្រប់គ្រងជាស្តង់ដា និង តាមSystem មិនមែនជាប្រព័ន្ធ Net work marketing ទេ ។ល។

ម្ចាស់ប្រេនដែលគួរអោយជឿរជាក់ : ជាបុគ្គលដែលជោគជ័យដ៏ពិតប្រាកដដែលមិនមែន showoff ( អួត រឺបង្អួត ) , អ្វីដែលអ្នកឃេីញតាមface book មិនប្រាកដថា ជាការពិតទេ ,
គាត់មានលំនៅដ្ធានច្បាស់លាស់ រឺ លំនៅដ្ធានសាកសមទៅនឹងចំណូល បេីចំណូលច្រេីនម្លឹងៗមិចមិនដូរផ្ទះ ?
ឡាន និង សំភារះប្រេន គ្រាន់តែជានុយ សូមកុំលង់និងនុយនោះអី , គាត់ជា បុគ្គលដែលមានការទទួលខុសត្រូវខ្ពស់ , មានគុណធម្ម ។ល។
ហានិភ័យ : ត្រូវចាំទុកថាជំងឺមហារីកស្បែកវាមិនមែនកេីតភ្លាមៗទេ ទាល់តែយូរៗទៅទេីបដឹងថាផលិទ្ធផលណាមានបញ្ហា ,
»ម្ចាស់ប្រេនមានបញ្ហា ប្រេនក៏មានបញ្ហា តំណាងចែកចាយជាជនរងគ្រោះតៗគ្នា ,
» ត្រូវចាំទុកថា លុយមិនងាយរកយ៉ាងនេះទេ
» វាគ្មានការជោគជ័យឯណាបានមកដោយងាយយ៉ាងនេះទេ
» បេីផលិតផលល្អយ៉ាងនេះមិចនៅស្រុកក្រៅមិនមានសោះចឹង ?
» អ្នកមានដ៏ពិតប្រាកដ គេមិនអួតក្អេងក្អាងទេ គេធ្វេី១០គេបង្ហោះមួយ តែអ្នកអួត ធ្វេីមួយបង្ហោះដូចធ្វេីដប់ ដេម្បីអោយគេ ជឿរជាក់តែប៉ុណ្ណោះ
**** គិតឡេីងវិញ បេីអ្នកគិតថាគេល្អ ត្រូវសួរខ្លួនឯងថា “ តេីគេមានបំណងអីលេីយេីង ? “។



មានវិដេអូ៖
ប្រភព៖ Tang Gechlieng