ភ្នំពេញ៖ ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានទទួលដំណឹង ថា តារាសម្តែងដ៏ល្បីឈ្មោះ កញ្ញា ពីង រ៉ូហ្សា បានទទួលមរណ ភាពហើយ នៅព្រឹកថ្ងៃទី០១ ខែឧសភានេះ ជាហេតុធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលនិងស្រឡាំងកាំងជាខ្លាំង។

នៅលើបណ្តាញសង្គមរបស់ Ping Roza បានសរសេរថា"លាហើយញាតិមិត្តបងប្អូនទាំងអស់គ្នា លាជារាងរហូតគ្មានថ្ងៃត្រលប់ ??? (RIP) goodbye forever all beloved friends"។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារឲ្យដឹងថា "ប្អូនស្រី Ping Roza បានទទួលមរណៈ ភាពកាលពីព្រឹកមិញវេលាម៉ោង 7និង 30 នាទី ដោយជំងឺខូចតំរងនោម . ថ្លើម . និង ផ្នែកប្រព័ន្ធប្រសាទ ធ្ងន់ធ្ងរ សូមបងប្អូនមិត្តភ័ក្ត្រ សិល្បករសិល្បការីទាំងអស់ អញ្ជើញចូលរួមរំលែកទុក្ខសពរបស់គាត់ផង ទីតាំងតំកល់ស ពនៅវត្តពោធ៌ចិនតុងដេីម្បីរង់ចាំការបូជាល្ងាចនេះ"។

យ៉ាងណាមិញ មិនទាន់មាននរណាម្នាក់ អាចបញ្ជាក់ពីមូលហេតុពិតប្រាកដ នៃការទទួលមរណភាពរបស់កញ្ញា ពីង រូហ្សាឡើយ៕


ប្រភព៖ Chanlakhena Chorn