សូមគោរពច្បាប់ទាំងអស់គ្នា...នៅព្រឹកថ្ងៃទី១ ឧសភា នេះ សមត្ថកិច្ចចុះ អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍និងធ្វើការឃាត់យានយន្ត ដែលល្មើសច្បាប់
-

នៅព្រឹកនេះ នៅលើផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារជូនបងប្អូនប្រជាពលរដ្ឋ​ឲ្យបានជ្រាបថា "របាយការណ៍បឋម ស្តីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៧និង០០ ដល់ម៉ោង ១០និង០០ព្រឹក សមត្ថកិច្ចបានធ្វេីការឃាត់យានយន្តដែលល្មេីសច្បាប់បានចំនួនដូចខាងក្រោម :

១. ម៉ូតូចំនួន ៩០០គ្រឿង

២. រថយន្ត ៨០ គ្រឿង

* ម៉ូតូសរុបចំនួន ៩០០ គ្រឿង

- អត់មួក ៨៤៥ គ្រឿង

- អត់លេខ ៨ គ្រឿង

- ល្មើសសញ្ញាចរាចរ ៤៧ គ្រឿង

* រថយន្តសរុបចំនួន ៨០ គ្រឿង

- អត់ពាក់ខ្សែក្រវ៉ាត់ ៦៣ គ្រឿង

- បញ្ច្រាស់ទិស ៧ គ្រឿង

- អត់លេខ ២ គ្រឿង

- និយាយទូរស័ព្ទ ២ គ្រឿង

- អត់ប័ណ្ណសំគាល់យាន ១ គ្រឿង

- ល្មើសសញ្ញាចរាចរ ៣ គ្រឿង

- សំពីងសំពោង ២ គ្រឿង

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ