លោក ផែង វណ្ណៈ សូមផ្តាំទៅបងប្អូនថា ទោះបី​យករថយន្តធ្វើ​ស្លាក​លេខ​ហេីយក៏ដោយ​ មាន​ឯកសារ​ទទួល​ស្គាល់​ពី​ខាង​សាធារណៈ​ការ​ក៏ដោយ តែ​បេីមិនទាន់​ចាប់ស្លាកលេខ​ ក៏ត្រូវតែ...
-

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារជាសាធារណៈថា "ចាំអោយច្បាស់​ ទោះ​បី​យករថយន្តទៅ​ធ្វើ​ស្លាក​លេខ​ហេីយក៏ដោយ​ មាន​ឯកសារ​ទទួល​ស្គាល់​ពី​ ខាង​សាធារណៈ​ការ​ក៏ដោយ​បេីមិនទាន់​ចាប់ស្លាកលេខ​ ក៏នគរបាល​ចរាចរណ៍​ចាប់ផាកពិន័យ​ដដែល​ ។

ដូច្នេះ​ដេីម្បី​ជៀសវាង​ការ​ផាកពិន័យ​ ពេលដឹករថយន្តទៅដល់​សាធារណការ​ ត្រូវ​ចតទុកនៅ​សាធារណការ​ រហូត​ទាល់​តែ​ចាប់​ស្លាក​លេខ​ហេីយ​ទេីបអាចជិះបាន​ ។

នគរបាល​ចរាចរណ៍​ មិនទទួល​ស្គាល់​ ឯកសារ​ ចុះ​បញ្ជី​យានយន្តដែលចេញដោយ​សាធារណការ​ ​របស់បងប្អូន​ទេ​ បេីគ្មាន​ស្លាក​លេខ​ដឹងតែផាកពិន័យហេីយ​ ។

ករណី​នេះ​ កេីតឡេីងនៅ​ គោលដៅ​វត្តលង្ការ​ រាជធានី​ ភ្នំពេញ​ ព្រឹក​ថ្ងៃទី​ ១​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​" ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១ ខែឧសភានេះ សមត្ថកិច្ចបានចុះអនុវត្តន៍ច្បាប់ នៅតាមគោលដៅរបស់ខ្លួន ដើម្បីរឹតបណ្តឹងច្បាប់ចរាចរណ៍៕

ប្រភព៖ Pheng Vannak News